ពលរដ្ឋ​៣​ភូមិ នៅ​ខេត្តកំពង់ឆ្នាំង ព្រួយ​បារម្ភ​ខ្លាំង ខណៈ​គោ​ក្របី​ជាច្រើនងាប់​ សង្ស័យកើត​ជំងឺ​អុតក្តាម និង​ អាសន្នរោគ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ពលរដ្ឋ​៣​ភូមិ នៅ​ខេត្តកំពង់ឆ្នាំង ព្រួយ​បារម្ភ​ខ្លាំង ខណៈ​គោ​ក្របី​ជាច្រើនងាប់​ សង្ស័យកើត​ជំងឺ​អុតក្តាម និង​ អាសន្នរោគ​

Published

on

​បើតាម​ប្រជាពលរដ្ឋ​ នៅ​ក្នុង​សហគមន៍​ចំនួន​៣​ភូមិ​ គឺ​ភូមិ​ព្រៃ​សំពៅ ភូមិ​សារ​អង ឃុំ​ប្រ​ស្នឹ​ប និង​ភូមិ​ស្តុក​កប្បាស ក្នុង​ឃុំ​បន្ទាយ ព្រាល ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ នេះ បាន​និយាយ​ឲ្យ​ដឹង​គោ ជំទង់ និង តូចៗ​ចំនួន ៥​ក្បាល និង​ក្របី​មួយ​ក្បាល ​ក្នុង​ពេល​ថ្មីៗ​នេះ​បាន​ឈឺ​ងាប់​ជា​បន្តបន្ទាប់ ដែល​សង្ស័យ​ថា​ជា​ជំងឺ​អុតក្តាម ឬ ជំងឺ​អាសន្នរោគ​ កំពុង​រីករាលដាល​ ធ្វើ​ឲ្យ​អ្នកភូមិ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង។

ជាមួយនេះដែរ​ ប្រជាពលរដ្ឋ​បាន​ចំណាយ​លុយ​ហៅ​ពេទ្យសត្វ​ភូមិ​ឲ្យ​ជួយ​ចាក់​ថ្នាំ​ព្យាបាល​ផង​ដែរ តែ​មើល​អស់​លទ្ធភាព​ហើយ នៅតែ​ពុំជា​សះស្បើយ។ ដោយឡែក​អ្នកស្រុក​មួយ​ចំនួន​ ពេល​សត្វ​គោ​គាត់​ងាប់ ពួកគាត់​មិនបាន​យក​ទៅ​កប់​ឡើយ​បែរជា​នាំគ្នា​បរិភោគ ជា​មូល​ហេតុ​ដែល​ចេះតែ​បន្ត​រាលដាល​នៅ​ក្នុង​ភូមិ​នេះ​ ខាង​លើនេះ​ជា​បន្តបន្ទាប់ ហើយ​ខ្លះ​ទៀត​សម្រេចចិត្ត​លក់​គោ​ឲ្យ​ឈ្មួញ ស្រប​ពេល​មាន​ជំងឺ ព្រោះ​ខ្លាច​ឈឺ​ងាប់​គោក្របី​ធ្លាក់​ថ្លៃ​ជាដើម​។​

​ប្រភព​ពី​អ្នកភូមិ​សា​អង បាន​ឲ្យ​ដឹងថា ករណី​ផ្ទុះ​ជំងឺ​ខាងលើនេះ ​កន្លងមក​បាន​ផ្ទុះ​ចេញពី​ភូមិ​ស្ដុក​កប្បាស ព្រោះ​នៅក្នុង​ភូមិ​នេះ​ មាន​កើត​ជំងឺ​អុតក្តាម​តាំងពី​មួយ​ខែ​មុន​មក​ម្ល៉េះ មកដល់ពេលនេះ​មានការ​ថមថយ​ទៅវិញ​ហើយ ប៉ុន្តែ​បែរជា​មក​ផ្ទុះ​ជំងឺ​នេះ​នៅ​ភូមិ​ព្រៃ​សំពៅ និង ភូមិ​សា​អង​ទៅវិញ ហើយ​មកដល់​ថ្ងៃនេះ​មិនទាន់​ឃើញ​មន្ត្រី​ជំនាញ​ស្រុក​ខេត្ត ចុះ​មក​ជួយ​អន្តរាគមន៍​ព្យាបាល​នៅឡើយ​។ ពួកគាត់​និយាយ​ថា មិន​ដឹង​អាជ្ញាធរ​មូលដ្ឋាន​បាន​រាយការណ៍​ជូន​ថ្នាក់​ខេត្ត​ហើយ​ឬ​ នៅ​ចំពោះ​ការ​ផ្ទុះ​ជំងឺ​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​នេះ។​

​ទាក់ទង​នឹង​រឿង​ខាង​លើ​នេះ ​លោក​ ហ៊ុន​ លី អនុប្រធាន​ការិយាល័យ​បសុព្យាបាល​ខេត្ត​កំពង់ឆ្នាំង​ នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ​នេះ​ បាន​ឆ្លើយ​តាម​ទូរសព្ទ​ឲ្យ​ដឹងថា កន្លង​មក​ពិតជា​កើតមាន​ជំងឺ​សា​ទឹក​និង​អុតក្តាម​មួយ​ចំនួន​ពិតមែន​ នៅ​ក្នុង​ស្រុក​រលាប្អៀរ។ ដោយ​លោក​ធ្លាប់​បាន​ណែនាំ​ដល់​កសិករ ​ដែល​មាន​ស​ត្វ​គោក្របី ដែល​កើត ជំងឺ​អុតក្តាម​ត្រូវ​យកចិត្តទុកដាក់​ព្យាបាល​ដោយ​យក​ទឹក​ម្ជូរ​មក​លាង​សម្អាត​ក្រចក​វា​ឲ្យ​បាន​ស្អាត​ និង​ត្រូវ​ហៅ​ពេទ្យសត្វ​ភូមិ​ចាក់​ថ្នាំ ហើយក៏​រាយការណ៍​ជាបន្ទាន់​មក​ជំនាញ ​ផង​ដែរ ហើយ​ត្រូវ​ថែទាំ​គោក្របី​ដែល​ឈឺ​ទាំងនោះ ​កុំ​លេង​វា​ដើរ​ពាសវាលពាសកាល​ ដែល​អាច​ឲ្យ​ជំងឺ​នេះ​ឆ្លង​រាលដាល​បាន។​

ជាមួយគ្នានេះដែរ​ យើង​ក៏​មិន​ត្រូវ​បរិភោគ​សាច់​គោ​ក្របី​ដែល​ងាប់​នោះ​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ជំងឺ​ខាងលើនេះ​ ឆ្លង​រាលដាល​ពេញ​ភូមិ​ស្រុក​បាន។ ដូច្នេះ​ចំពោះ​ហេតុការណ៍​ខាងលើ​ នៅ​ក្នុង​ភូមិ​ទាំង​៣​នេះ លោក​នឹង​ចាត់តាំង​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ជួយ​អន្តរាគមន៍​ព្យាបាល​ឲ្យ​បាន​ទាន់ ពេលវេលា​ក្នុង​ពេល​ឆាប់ៗ​នេះ ដោយ​មិន​ធ្វេសប្រហែស​ឡើយ៕

អត្ថបទ៖ ឈៀង ថា​រិ​ទ្ធ

សូមចុចអាន៖ ​ទៅលេងក្រុង​​ក្រចេះ កុំ​ភ្លេច​ផ្លែឈើ​កោះទ្រង់ តម្លៃ​មួយផ្លែជាង ១០០០០ ម៉ឺន​រៀល

​​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ50 mins ago

ពីក្រោយ​រឿង​ប្លន់​ប្រដាប់​អាវុធ​មួយ​លាន​ដុល្លារ និង​តម្រុយ​ថ្មីៗ​ (វីដេអូ)

ព័ត៌មានអន្ដរជាតិ2 hours ago

ចិន​នឹង​ចេញ​ផ្សាយ​របាយការណ៍​ស្តីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​អាមេរិក

ព័ត៌មានជាតិ2 hours ago

អភិបាល​រាជធានី ឧបត្ថម្ភ​ថ​វិកា​​២០លានរៀលដល់​កម្លាំង​អាវុធហត្ថ ក្នុង​ព្រឹត្តិការ​ណ៏​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន នៅ​បុរី​អង្គរ​ភ្នំពេញ​

ព័ត៌មានជាតិ2 hours ago

ចប់​ហើយ ! តុលាការ​កាត់ទោស សម រ​ង្ស៉ី ដាក់​នាគារ​២៥​ឆ្នាំ និង​ដកហូត​សិទ្ធិ​បោះឆ្នោត សិទ្ធិ​ឈរឈ្មោះ​

ព័ត៌មានជាតិ2 hours ago

ស្ទឹង​មង្គល​បូរី នៅខេត្ត​បន្ទាយ​មានជ័យ​ នៅរដូវ​ប្រាំង​នេះ​ រីង​ស្ងួត​គ្មានទឹក​សូម្បីមួយតំណក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services