ព័ត៌មានជាតិ
មួយសប្ដាហ៍ ជនសង្ស័យ៣៥៣នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន
ជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនចំនួន ៣៥៣នាក់ ត្រូវបានកម្លាំងនគរបាលជាតិឃាត់ខ្លួនក្នុងសប្ដាហ៍កន្លងទៅនេះ គិតចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើធៀបនឹងសប្ដាហ៍មុន ចំនួនជនសង្ស័យបានកើនឡើង ៣៤នាក់ ប៉ុន្តែករណីគ្រឿងញៀនសរុបមានការធ្លាក់ចុះ។

លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា កាលពីសប្ដាហ៍មុន ករណីគ្រឿងញៀនមានចំនួន ១៦១ ករណី ប៉ុន្តែសម្រាប់នៅសប្ដាហ៍ចុងក្រោយនេះ មានត្រឹមចំនួន១៣៦ករណី ក្នុងនោះ រាជធានីភ្នំពេញ មាន៣០ករណី ស្មើនឹងជនសង្ស័យ៥០នាក់។ សម្រាប់ករណីទ្រង់ទ្រាយធំ លោក ទូច សុខៈ បានឱ្យដឹងថា មាន ៣ករណី ក្នុងនោះ រាជធានីភ្នំពេញ ១ករណី រឹបអូសគ្រឿងញៀនជាង ២គីឡូក្រាម និងនៅខេត្តស្វាយរៀង ២ករណី រឹបអូសគ្រឿងញៀនជាង២ គីឡូក្រាម អាវុធ៣ដើម រយន្តមួយគ្រឿង និងម៉ូតូ៨គ្រឿង។
អ្នកនាំពាក្យរងរូបនេះ ថា គ្រឿងញៀន គឺជាប្រភពបង្កមហន្តរាយជាច្រើនក្នុងសង្គម ពីព្រោះមិនថានៅប្រទេសកម្ពុជា ឬប្រទេសផ្សេងទៀតនោះទេ អ្នកពាក់ព័ន្ធនឹងបទល្មើសនេះ ងាយនឹងទៅប្រព្រឹត្តបទល្មើសផ្សេងទៀត ដូចជា ការលួច ឆក់ ប្លន់ ហិង្សា ឃាតកម្ម និងឧក្រិដ្ឋកម្មអន្តរជាតិផ្សេងៗទៀត។ ហេតុដូច្នេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ ចាត់ទុកបញ្ហានេះ ជាកិច្ចការអាទិភាពដែលត្រូវដោះស្រាយជាបន្ទាន់ ទាំងកម្រិតផ្ទៃក្នុងប្រទេស និងកម្រិតកិច្ចសហប្រតិបត្តិការអន្តរជាតិ។

លោក បានគូសបញ្ជាក់ថា ក្នុងក្របខ័ណ្ឌផ្ទៃក្នុងប្រទេស កម្ពុជា មានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបាននិងកំពុងដឹកនាំយុទ្ធនការប្រយុទ្ធប្រឆាំងគ្រឿងញៀនយ៉ាងសកម្ម ហើយជាមួយគ្នានោះ កម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ ទូទាំងប្រទេស ក៏បាននិងកំពុងយកចិត្តទុកដាក់ផ្សព្វផ្សាយអប់រំ និងបង្ក្រាបបទល្មើសគ្រឿងញៀនយ៉ាងផុលផុស ស្របតាមគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពផងដែរ។
ចាប់ពីដើមអាណត្តិទី៧ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ដូចជាលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដៅយកបញ្ហាគ្រឿងញៀន ជាកិច្ចការអាទិភាពមួយក្នុងចំណោម៦ការងារអាទិភាព។ ក្នុងនោះ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បាននិងកំពុងអនុវត្តក្នុងក្របខ័ណ្ឌមន្រ្តីផ្ទៃក្នុងក្រសួង រហូតមានការបណ្ដេញមន្រ្តីមួយចំនួនផងដែរ បន្ទាប់ពីរកឃើញពាក់ព័ន្ធនឹងគ្រឿងញៀន៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៣ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
កីឡា៧ ថ្ងៃ agoខ្លាំងដូចការប្ដេជ្ញាមែន! ក្រុមបាល់ទះបឋមសិក្សាខេត្តព្រៃវែង ឈ្នះមេដាយមាស និងបិទដៃគូឲ្យបានតែជាង ១០ពិន្ទុប៉ុណ្ណោះ


