ព័ត៌មានជាតិ
ជាថ្មីម្ដងទៀត លោក ព្រាប កុល អះអាងថា លោកគ្មានការជាប់ពាក់ព័ន្ធទៅនឹងបញ្ហារបស់ក្រុមហ៊ុន CIC ឡើយ
ជាថ្មីម្ដងទៀត លោក ព្រាប កុល បានអះអាងថា លោកមិនមានការជាប់ពាក់ព័ន្ធអ្វីទៅនឹងបញ្ហារបស់ក្រុមហ៊ុន CIC ដូចការចោទប្រកាន់របស់បុគ្គល យ៉ង ប៉ាក់ ឡើយ ខណៈបុគ្គល យ៉ង ប៉ាក់ កំពុងស្ថិតក្នុងនីតិវីធីរបស់តុលាការ។

ការចេញមកអះអាងជាថ្មីពេលនេះ ដោយសារថ្មីៗនេះ នៅតែមានក្រុមអ្នកវិភាគ និងសារព័ត៌មានក្រៅប្រទេសមួយចំនួនបានផ្សព្វផ្សាយមួលបង្កាច់ដោយមិនមានមូលដ្ឋាន ដោយភ្ជាប់ឈ្មោះរបស់លោក ព្រាប កុល នៅក្នុងបញ្ហារបស់ក្រុមហ៊ុន CIC ដែលកំពុងមានបញ្ហាចម្រូងចម្រាស។
តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ លោក ព្រាប កុល បានរៀបរាប់ដូច្នេះថា៖ «ដោយសាថ្មីៗនេះ មានក្រុមអ្នកវិភាគ និងសារព័ត៌មាននៅក្រៅប្រទេសមួយចំនួនបានព្យាយាមទាញភ្ជាប់រូបខ្ញុំទៅនឹងបញ្ហារបស់ CIC ដែលមានការផ្សព្វផ្សាយជាហូរហែរ ដោយលើកយកអំណះអំណាងប្រតិដ្ឋ មួលបង្កាច់ ចោទដោយគ្មានភស្តុតាងរបស់ជនជាប់ចោទ យ៉ង ប៉ាក់»។ ឆ្លើយតបនឹងការចោទប្រកាន់នេះ លោក ព្រាប កុល បានបង្ហាញនូវឯកសារបញ្ជាក់របស់ប្រធានគណៈកម្មការគ្រប់គ្រង និងស្តារនៃក្រុមហ៊ុន CIC ដែលបញ្ជាក់ពីភាពគ្មានជាប់ពាក់ព័ន្ធរបស់លោកជាមួយក្រុមហ៊ុននេះទេ។

លោក ព្រាប កុល គូសបញ្ជាក់ថា ការផ្សព្វផ្សាយលិខិតឆ្លើយឆ្លងជាផ្លូវការនេះ មានគោលបំណងបំភ្លឺដល់សាធារណៈជន ឱ្យបានជ្រាបច្បាស់អំពីភាពគ្មានការពាក់ព័ន្ធរបស់លោក ទៅនឹងបញ្ហារបស់ CIC ដូចការចោទមួលបង្កាច់របស់ យ៉ង ប៉ាក់ និងការផ្សព្វផ្សាយរបស់សារព័ត៌មាន និងអ្នកវិភាគមួយចំនួនឡើយ។
លោក បានលើកឡើងដូច្នេះថា៖ «លិខិតដែលមានចម្លងជូនថ្នាក់ដឹកនាំកំពូលនេះ គួរអាចបញ្ជាក់ដល់សារធារណ:ជនបានជ្រាបជាព័ត៌មាន និងចៀសវាងការយល់ច្រឡំ ដោយសារការផ្សព្វផ្សាយណាមួយ ឬការលើកឡើងរបស់អ្នកវិភាគណាមួយដែលយកឈ្មោះខ្ញុំទៅលាយឡំ ដោយសំអាងព័ត៌មានប្រតិដ្ឋមួលបង្កាច់មកលើរូបខ្ញុំដោយជនជាប់ចោទ យ៉ង ប៉ាក់»។
តែយ៉ាងណា លោក ព្រាប កុល បានអះអាងថា ពេលនេះ បុគ្គល យ៉ង ប៉ាក់ កំពុងស្ថិតក្នុងនីតិវីធីរបស់តុលាការ ដូច្នេះ លោកមិនទាន់អាចអត្ថាធិប្បាយ ឬបង្ហាញភស្តុតាង និងកំណត់ហេតុសារភាពរបស់ យ៉ង ប៉ាក់ បាននៅឡើយទេ។ ប៉ុន្តែ លោកនឹងធ្វើសន្និសិទ្ធិសារព័ត៌មានពន្យល់លម្អិត ក្រោយពេលតុលាការបញ្ជប់សាវនាការនៃសំណុំរឿងនេះ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


