ព័ត៌មានជាតិ
ការងារអភិវឌ្ឍន៍ជនបទជាផ្នែកមួយសំខាន់ដើម្បីឆ្លើយតបបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល
ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទបានលើកឡើងថា ការងារអភិវឌ្ឍន៍ជនបទជាផ្នែកមួយសំខាន់ខ្លាំងណាស់ដើម្បីឆ្លើយតបបាននូវចក្ខុវស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ថ្លែក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានធ្វើឡើងនៅសាលប្រជុំទុរេន សាលាខេត្តកំពត នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ លោក សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងកំណត់អាទិភាពគន្លិះចំនួន៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ដែលជាមូលដ្ឋានសម្រាប់ការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រតាមវិស័យ ក្នុងគោលបំណងអភិវឌ្ឍន៍កម្ពុជា ជាប្រទេសមានប្រាក់ចណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
ផ្អែកតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទក៏បានដាក់ចុះនូវផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ ចំនួន៤សំខាន់ គឺ ១. អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន និងគមនាគម ២.លើកកម្ពស់លក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ៣.ធ្វើពិពិធកម្ម សកម្មភាពសេដ្ឋកិច្ចជនបទ និងទី៤ ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ក្នុងគោលដៅលើកកម្ពស់សមត្ថភាព ធនធានមនុស្ស និងស្ថាប័ន ដែលយុទ្ធសាស្ត្រទាំងបួននេះ ជាផ្នែកមួយសំខាន់ក្នុងការឈានទៅសម្រេចចក្ខុវិស័យេរបស់រាជរដ្ឋាភិបាល។ លោក សាន វិសាល ស្នើដល់មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរ និងអង្គការដៃគូ ត្រូវបន្តយកចិត្តទុកដាក់លើកការងារអភិវឌ្ឍន៍ជនបទឲ្យមានប្រសិទ្ធភាពខ្ពស់។

លោក សេង សិរីបុត្រ អភិបាលរងខេត្តកំពត បានលើកឡើងថា លោកសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក៏ដូចជាមន្ទីរអភិវឌ្ឍន៍ជនបទ និងអង្គការដៃគូរដែលបានចូលរួមសហការគ្នាសម្រេចបានលទ្ធផលការងារគួរជាទីមោទន។ ការងារអភវិឌ្ឍន៍ជនបទសំខាន់ណាស់ក្នុងការបើកច្រកទ្វារនៅគ្រប់មូលដ្ឋាន និងតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងគម្លាតរវាងអ្នករស់នៅទីជនបទ និងទីប្រជុំជន។

លោក សេង សិរីបុត្រ អភិបាលរងខេត្តកំពតបានស្នើឲ្យក្រសួងក៏ដូចជាមន្ទីរ អង្គការពាក់ព័ន្ធ បន្តខិតខំយកចិត្តទុកដាក់លើកការងារនេះបន្តទៀត ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នៅឆ្នាំ២០៣០ កម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និង មានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានថ្លែងអំណរគុណដល់លោករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង ពិសេសថ្នាក់ដឹកនាំខេត្ត ដែលតែងតែបានគាំទ្រ និងផ្តល់គម្រោងជូនដល់មន្ទីររហូតមកដល់សព្វថ្ងៃនេះ។ លោករំពឹងថា ឆ្នាំ២០៣០យ៉ាងយូរ ផ្លូវជនបទនៅខេត្តកំពត ពិសេសផ្លូវមេសំខាន់ៗក្នុងខេត្ត នឹងក្លាយជាផ្លូវកៅស៊ូ៕
អត្ថបទ៖ សឹង រ៉ាត់



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


