ព័ត៌មានជាតិ
សម្តេចធិបតី បានអញ្ជើញដាក់កម្រងផ្កានៅចំពោះយុទ្ធជនពលីនៃកងទ័ពសាធារណរដ្ឋកូរ៉េ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋា ភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញដាក់កម្រងផ្កានៅចំពោះយុទ្ធជនពលី នៃកងទ័ពសាធារណរដ្ឋកូរ៉េ ក្នុងរដ្ឋធានីសេអ៊ូល។

នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធផ្លូវការនោះដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាស នៃការចូលរួមរំលែកទុក្ខ ចំពោះយុទ្ធជនពលីនៃកងទ័ពសាធារណរដ្ឋកូរ៉េ។

សូមជម្រាបថា នេះគឺជាថ្ងៃទី២ហើយ ដែលថ្នាក់ដឹកនាំកម្ពុជាកំពុងមានវត្តមាននៅទឹកដីកូរ៉េខាងត្បូង ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការចាប់ពីថ្ងៃទី ១៥-១៨ ខែឧសភា តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េលោក យូន សកយ៉ល (Yoon Suk Yeol )។


ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយប្រធានាធិបតីកូរ៉េ ដើម្បីពិភាក្សាស៊ីជម្រៅ និងភាពជាដៃគូ និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរលើពហុវិស័យ ដើម្បីជំរុញនូវការលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតថ្មី៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


