ព័ត៌មានជាតិ
ក្រុមយុវជនសង្គមស៊ីវិល៖ ទិវាជាតិនៃការចងចាំ បានបង្ហាញពីការលះបង់របស់ថ្នាក់ដឹកនាំខ្មែរ ដើម្បីប្តូរយកសន្តិភាព
ក្រុមយុវជនសង្គមស៊ីវិល បានចាត់ទុកទិវាជាតិនៃការចងចាំ ២០ ឧសភា គឺបានបង្ហាញពីការលះបង់របស់ឥស្សរជនខ្មែរជាច្រើន ជាពិសេសគុណូបការៈរបស់សម្ដេចតេជោ ហ៊ុន ម៉ាណែត យកជីវិតធ្វើជាដើមទុន ដើម្បីប្តូរយកសុខសន្តិភាព។

សេចក្ដីថ្លែងការណ៍ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ ក្រុមយុវជនសង្គមស៊ីវិល បានសម្តែងនូវការចងចាំថ្ងៃនេះ ជាទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថា របបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរ ឃៅ និងខ្មៅងងឹត។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធជូនជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ក្នុងនាមជាយុវជនជំនាន់ក្រោយ ក្រុមយុវជនសង្គមស៊ីវិល បានបង្ហាញការយល់ដឹងយ៉ាងច្បាស់អំពីតម្លៃនៃសុខសន្តិភាព ដែលកើតមាននាពេលនេះ ខណៈដែលកន្លងមក កម្ពុជាបានឆ្លងកាត់ការឈឺចាប់ជូរចត់ឥតល្ហែស្ទើរតែបាត់បង់ប្រទេសជាតិ។ ក្រុមយុវជនសង្គមស៊ីវិល លើកឡើងថា ប្រជាជនត្រូវរងទុក្ខវេទនាដោយសារភ្លើងសង្រ្គាមជាបន្តបន្ទាប់ ក្នុងរបប វាលពិឃាតប្រល័យពូជសាសន៍ ប៉ុល ពត។ «ដូច្នេះ យើងមិនអាចបំភ្លេចបានទេនូវការលះបង់របស់ឥស្សរជនខ្មែរជាច្រើនដែលបានពលីជីវិត ប្តូរយកសន្តិភាព ការពារប្រទេសជាតិជូនជាតិមាតុភូមិ ជាពិសេសគុណូបការៈ និងការលះបង់មហាធំធេងរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា ដើម្បីប្តូរយកសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេសជាតិទាំងមូល»។

ក្រុមយុវជនសង្គមស៊ីវិល បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនបានដឹង និងយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

ដើម្បីកុំឱ្យរបបនេះវិលត្រឡប់មកវិញ ក្នុងនាមជាយុវជន ក្រុមយុវជនសង្គមស៊ីវិល បានប្ដេជ្ញាចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


