ព័ត៌មានជាតិ
គណៈកម្មាធិការអធិការកិច្ចចិន មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចការប្រឆាំងអំពើពុករលួយ
គណៈប្រតិភូគណៈកម្មាធិការអធិការកិច្ចវិន័យបក្សកុម្មុយនីស្តចិន ខេត្តក្វាងទុង អញ្ជើញមកដល់ប្រទេសកម្ពុជាហើយ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៤នេះ ដើម្បីបំពេញទស្សនកិច្ច ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធ និងពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចការប្រឆាំងអំពើពុករលួយ។

គណៈប្រតិភូនៃគណៈកម្មាធិការអធិការកិច្ចវិន័យបក្សកុម្មុយនិស្តចិន និងគណៈកម្មការអធិការត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តក្វាងទុង គឺដឹកនាំដោយលោក Song Fulong ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូចិនពេលនេះ គឺឆ្លើយតបតាមការអញ្ជើញរបស់លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូខេត្តក្វាងទុង នឹងជួបពិភាក្សាការងារជាមួយលោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ចូលជួបសម្តែងការគួរសមជាមួយលោកអភិបាលរាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ និងជួបជាមួយអ្នកធុរកិច្ចចិននៅកម្ពុជា ព្រមទាំងចូលរួមកម្មវិធីសប្បុរសធម៌ ហើយទស្សនាព្រះបរមរាជវាំង។
គណៈប្រតិភូ ក៏នឹងអញ្ជើញធ្វើទស្សនកិច្ចនទៅកាន់ខេត្តព្រះសីហនុ និងចូលជួបសម្តែងការគួរសមជាមួយលោកអភិបាលខេត្តព្រះសីហនុ ទស្សនាកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេសផងដែរ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


