ព័ត៌មានជាតិ
ចូលរួមពិព័រណ៍ពន្លកបៃតង អាចទទួលបានកូនឈើម្នាក់ ១០ ដើម យកទៅដាំដោយឥតគិតថ្លៃ
តាមរយៈកិច្ចខិតខំរបស់មន្ទីរបរិស្ថានរាជធានីខេត្តក្នុងការបណ្ដុះកូនឈើ ដើម្បីចែកជូនពលរដ្ឋយកទៅដាំដើម្បីស្តាព្រៃឈើឡើងវិញ រហូតមកដល់ពេលបច្ចុប្បន្ននេះក្រសួងបរិស្ថានមានកូនឈើប្រមាណ ១ លាន ៣ សែនដើមហើយ សម្រាប់ចែកជូនប្រជាពលរដ្ឋនៅថ្ងៃទី១០ ខែកក្កដា ខាងមុខនេះ។

លោក សាម អ៉ីន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ចាប់ពីថ្ងៃទី១០-១២ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងបរិស្ថាននឹងរៀបចំពិព័រណ៍ពន្លកបៃតង និងទិវាកេសរកូលជាតិលើកទី ៤ នៅខាងមុខទីស្តីការក្រសួងបរិស្ថាន ដោយប្រជាពលរដ្ឋដែលមកទស្សនានឹងទទួលបានកូនឈើយកទៅដាំដោយឥតគិតថ្លៃ។
បណ្ឌិត សាម អ៉ីន បានអះអាងបន្ថែមថា ពលរដ្ឋដែលចូលរួម មិនត្រឹមតែទទួលបានកូនឈើយកទៅដាំដោយឥតគិតថ្លៃនោះទេ ប៉ុន្តែក៏អាចសិក្សាស្វែងយល់ និងទស្សនាអំពីការងាររបស់ក្រសួងបរិស្ថាន អង្គការដៃគូដែលធ្វើការលើវិស័យបរិស្ថាន រួមទាំងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ ទស្សនារូបភាពចម្រុះកម្ពុជា ព្រមទាំងដើមផ្កាកេសរកូនខ្មែរ និងផលិតផលខ្មែរពីភូមិ១ ផលិតផល១ ជាច្រើនមុខ។

អ្នកដែលមកទស្សនាពិព័រណ៍ម្នាក់ នឹងអាចទទួលបានដើមឈើ ១០ ដើម ចុះក្រោមដើម្បីយកទៅដាំ។ មិនតែប៉ុណ្ណោះ ប្រសិនបើចង់បានដើមឈើច្រើនជាងនេះ អាចស្នើសុំទៅមន្ទីរបរិស្ថានរាជធានីខេត្តផងដែរ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


