ព័ត៌មានជាតិ
ពលរដ្ឋក្នុងស្រុកអូររាំងឪ ទទួលបានផ្លូវបេតុង២ខ្សែ និងសំណង់ទ្វារទឹក១ ពីមូលនិធិ ឃុំ សង្កាត់
ផ្លូវបេតុង២ខ្សែ ប្រវែង៥០០ម៉ែត្រ និងសំណង់ទ្វារទឹក១ នៃស្រុកអូររាំងឪ ត្រូវបានតំណាងរដ្ឋបាលខេត្ត ស្រុក រៀបចំដាក់ និងបើកសំណើដេញថ្លៃគម្រោង នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាស្រុកអូររាំងឪ។

ក្រុមហ៊ុនចំនួន១១ បានចូលរួមប្រកួតប្រជែងដើម្បីយកសិទ្ធិជាម្ចាស់កសាងផ្លូវបេតុង និងសំណង់ទ្វារទឹកចំនួន១នោះ។ ក្រោមការរៀបចំនីតិវិធី និងផ្តល់លទ្ធភាពដល់អ្នកទទួលការទាំងអស់ចូលរួមប្រជែងដោយសេរីយុត្តិធម៌ តម្លាភាព មានលក្ខណៈទីផ្សារសេរីច្បាស់លាស់។
ក្រុមហ៊ុនចំនួន៣ ត្រូវបានទទួលស្គាល់ជាផ្លូវការពីស្មារតីប្រកួតប្រជែងពីគ្រប់ភាគីទាំងអស់ ហើយត្រូវចុះកិច្ចកុងត្រានៅចុងខែមិថុនា ឆ្នាំ២០២៤នេះ នៅសាលាស្រុកអូររាំងឪ ដើម្បីសាងសង់ផ្លូវ និងសំណង់ទ្វារទឹកខាងលើ ជាការឆ្លើយតបដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៃស្រុកអូររាំងឪ។

លោក សយ រដ្ឋា អភិបាលរងស្រុកអូររាំងឪបានថ្លែងថា អ្នកទទួលការសូមចូលរួមដាក់សំណើឲ្យបានគ្រប់គ្នា គ្មានការចាប់បង្ខិតបង្ខំ ពិសេសមានកម្លាំងផ្តល់សន្តិសុខជូនក្នុងការអនុវត្តគម្រោង។ ក្នុងនោះ សិទ្ធិសម្រេច គឺគណៈកម្មការលទ្ធកម្មទាំង៣ឃុំ គឺលោកមានឆន្ទានុសិទ ផ្តល់ជូនយ៉ាងសុក្រិត។ ឆ្លងតាមន័យនេះ គម្រោងអភិវឌ្ឍន៍ស្រុក-ឃុំ ឆ្នាំ២០២៤នេះ ស្រុកមានចំនួន២ខ្សែ (ផ្លូវបេតុង ១ខ្សែ និងផ្លូវក្រាលគ្រួសក្រហម ១ខ្សែ) ឃុំទាំង៧ ក្នុងមូលដ្ឋានស្រុក មានចំនួន ៨ខ្សែ ( ក្នុងនោះ ផ្លូវបេតុងចំនួន ៦ខ្សែ និងផ្លូវដីស មាន២ខ្សែ ) និងទ្វាទឹក ១កន្លែង សរុបការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទូទាំងស្រុក រួមមានចំនួន១០ខ្សែ និងទ្វាទឹក ១កន្លែង។ ការកសាងផ្លូវទាំងបេតុង ផ្លូវគ្រួសក្រហម និងទ្វារទឹកនេះ គឺផលចំណេញដល់ប្រជាពលរដ្ឋយ៉ាងច្រើន ទាំងការទំនាក់ទំនង ការធ្វើដំណើរ កាដឹកកសិផលទៅកាន់ទីផ្សារ លឿនរហ័ស ចំណេញពេលវេលា និងថវិកាផងដែរ។

លោក សឺង គិរីវ៉ាន់ឌី នាយកទីចាត់ការផែនការ និងវិនិយោគខេត្ត បានថ្លែងថា អ្នកទទួលការទាំងអស់សុទ្ធតែមនុស្សមានធនធាន មានបទពិសោធន៍យ៉ាងច្រើន ដូច្នេះកិច្ចលទ្ធកម្មយើងមានប្រសិទ្ធភាព អាស្រ័យអ្នកទទួលការចូលរួមដាក់សំណើ និងបើកសំណើ ត្រូវគោរពតាមលក្ខខណ្ឌដែលយើងចេះ និងបានអនុវត្តនាពេលកន្លងមក។ លទ្ធផលដ៏ប្រសើរក្នុងការអភិវឌ្ឍន៍មូលនិធិ ឃុំ សង្កាត់ គឺអាស្រ័យពីសំណាក់អស់លោក លោកស្រី ជាអ្នកទទួលការសាងសង់ទាំងអស់ដែលបានចូលរួមការកសាងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានយើងឲ្យបានប្រសើរឡើង។ លទ្ធផលថ្ងៃនេះដែរ ការកសាងផ្លូវបេតុងអាមេចំនួន២ខ្សែ ប្រវែង៥០០ម៉ែត្រ ដែលឆ្លងកាត់ឃុំ២ គឺឃុំទួលសូភី គឺក្រុមហ៊ុន យ៉េន ស៉ីនួន ជាអ្នកសាងសង់ ។ ហើយឃុំព្រះធាតុ បានទៅក្រុមហ៊ុន ពង្សការវិវឌ្ឍខនស្ត្រាក់សិន ជាអ្នកសាងសង់។ និងសាងសង់សំណង់ទ្វារទឹក ក្នុងឃុំចក បានទៅក្រុមហ៊ុន គាំ សារួន ជាអ្នកសាងសង់ផងដែរ ៕
អត្ថបទ៖ សាន វិឡែម


-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


