ព័ត៌មានជាតិ
លោក កើត រិទ្ធ ថា សន្និសីទសារព័ត៌មានរបស់ក្រសួងយុត្តិធម៌ គឺមិនមែនដើម្បីការពារតុលាការទេ
ឆ្លើយតបនឹងការលើកឡើងថា ការធ្វើសន្និសីទសារព័ត៌មានរបស់ក្រសួងយុត្តិធម៌ គឺជាការការពារតុលាការនោះ ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បញ្ជាក់ថា សន្និសីទសារព័ត៌មាននេះមិនមែនដើម្បីការពារតុលាការនោះទេ តែជាការបំភ្លឺជូនសាធារណជនអំពីចំណាត់ការផ្លូវច្បាប់លើករណីបាញ់ប្រហារដ៏សាហាវបង្កឡើងដោយអតីតឧកញ៉ា ស្រី ស៊ីណា។

ជាការកត់សម្គាល់ ក្រោយករណីបាញ់ប្រហារដ៏សាហាវបង្កឡើងដោយអតីតឧកញ៉ា ស្រី ស៊ីណា ដែលធ្វើឱ្យមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនោះ បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងគ្រប់មជ្ឈដ្ឋានមតិ ក្នុងនោះ ក៏មានការរិះគន់ច្រើនទៅលើចំណាត់ការ និងការអនុវត្តច្បាប់របស់ស្ថាប័នមានសមត្ថកិច្ច ជាពិសេសស្ថាប័នតុលាការតែម្ដង។ ដើម្បីបកស្រាយ និងបំភ្លឺលើករណីនេះ ក្រសួងយុត្តិធម៌ ក៏ប្រកាសរៀបចំសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នេះ ក្រោមវត្តមានដោយផ្ទាល់របស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
ក៏ប៉ុន្តែការចេញមុខធ្វើសន្និសីទសារព័ត៌មាននេះ ត្រូវបានមតិខ្លះចោទថា ជាការការពារជំនួសតុលាការ ព្រោះតុលាការ ជាស្ថាប័នអយ្យការ និងជាស្ថាប័នដាច់ដោយឡែកពីក្រសួងយុត្តិធម៌។ ជុំវិញការចោទប្រកាន់នេះ លោក កើត រិទ្ធ អះអាងថា ការលើកឡើងនេះ មិនខុសទេ ប៉ុន្តែវាក៏មិនត្រឹមត្រូវនោះដែរ។ លោកឧបនាយករដ្ឋមន្ត្រី បានឆ្លើយតបដូច្នេះថា «ការធ្វើសន្និសីទសារព័ត៌មាននេះ មិនមែនដើម្បីការពារតុលាការនោះទេ ហើយមិនមានអ្វីដែលត្រូវការពារតុលាការដែរ ព្រោះបើ ចៅក្រមធ្វើខុស ចៅក្រមបំពានច្បាប់ ចៅក្រមក៏ត្រូវមានការទទួលខុសត្រូវ ទាំងផ្លូវវិន័យ ទាំងផ្លូវច្បាប់ផងដែរ»។

មួយវិញទៀតនោះ ចៅក្រម ជាគោលការណ៍ច្បាប់ មិនអាចធ្វើការបកស្រាយជាមួយអ្នកសារព័ត៌មាន ឬធ្វើសន្និសីទសារព័ត៌មានអំពីការសម្រេចសេចក្ដីណាមួយនៅក្នុងសំណុំរឿងនោះទេ ព្រោះម្យ៉ាង ច្បាប់មិនអនុញ្ញាត ហើយម្យ៉ាងទៀត រាល់សេចក្ដីសម្រេច ត្រូវឆ្លងកាត់តាមនីតិវិធីមួយច្បាស់លាស់ ដែលភាគីពាក់ព័ន្ធក្នុងសំណុំរឿងប្រើប្រាស់រាល់ទឡ្ហីករណ៍នានា ដើម្បីការពារផលប្រយោជន៍របស់ខ្លួនទៅតាមផ្លូវច្បាប់។
ផ្ទុយទៅវិញ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បញ្ជាក់ថា សន្និសីទសារព័ត៌មាននៅថ្ងៃនេះ ក្នុងគោលបំណង គឺដើម្បីជម្រាបជូន ក៏ដូចជាបំភ្លឺជូនអ្នកសារព័ត៌មាន ក៏ដូចជាសាធារណជនអំពីចំណាត់ការផ្លូវច្បាប់លើករណីបាញ់ប្រហារដ៏សាហាវនេះ ក៏ដូចជាគោលជំហរ និងវិធានការដ៏ម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ចំពោះករណីនេះ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


