ព័ត៌មានជាតិ
មកដល់ពេលនេះ ឧទ្ធម្ភាគចក្រដែលបាត់រកមិនទាន់ឃើញនៅឡើយ ខណៈអ្នកនាំពាក្យក្រសួងការពារជាតិប្រាប់កុំឱ្យជឿក្រុមMMO
គិតមកដល់ពេលនេះ គឺរយៈពេល៤ថ្ងៃហើយ ដែលកងកម្លាំងចម្រុះកម្ពុជា បាន និងកំពុងបន្តរករុកឧទ្ធម្ភាគចក្រយោធាមួយគ្រឿងបានបាត់ខ្លួនក្នុងភូមិសាស្រ្តជួរភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ ប៉ុន្តែ មកដល់ព្រឹកថ្ងៃចន្ទ ទី១៥ ខែកក្កដា នេះ ឧទ្ធម្ភាគចក្រយោធាដែលបាត់ខ្លួននោះ មិនទាន់ត្រូវបានរកឃើញនៅឡើយទេ។ ចំណែក អ្នកនាំពាក្យក្រសួងការពារជាតិវិញ បានប្រាប់សាធារណជនទាំងអស់ កុំឱ្យជឿព័ត៌មានដែលប្រឌិតឡើងដោយក្រុមMMOឱ្យសោះជុំវិញករណីបាត់ឧទ្ធម្ភាគចក្រយោធានេះ។

នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ឱ្យដឹងកាលពីយប់ថ្ងៃអាទិត្យថា ការផ្សព្វផ្សាយនៅលើបណ្តាញសង្គមមួយចំនួន ដែលបង្កើតឡើងដោយក្រុម MMO និងព័ត៌មានក្រៅផ្លូវការថា៖ «ដំណឹងបន្ទាន់..រកឃើញបំណែកឧទ្ធម្ភាគចក្រហើយ នៅថ្ងៃទី១៤ នេះ ចំណែកមនុស្សពីរនាក់ទៀត នៅរកមិនទាន់ឃើញទេ» នោះ គឺជាដំណឹងក្លែងក្លាយប៉ុណ្ណោះ។ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានអំពាវនាវដល់សាធារណជនទាំងអស់កុំមានការភាន់ច្រលំ។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ កងកម្លាំងចម្រុះមិនទាន់រកឃើញឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវ៉ាញនៅឡើយទេ ខណៈអង្គភាពពាក់ព័ន្ធកំពុងរុករកយ៉ាងយកចិត្តទុកដាក់បំផុត។

សូមបញ្ជាក់ថា ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង បានបាត់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស ក្នុងភូមិសាស្រ្តជួរភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ ក្រសួងការពារជាតិ បានគូសបញ្ជាក់ថា ឧបទ្ទវហេតុនេះ បានកើតឡើងក្នុងអំឡុងពេលហោះហើរហ្វឹកហ្វឺន ដែលការហោះហើរនេះ ស្ថិតនៅក្នុងផែនការហោះហើរហ្វឹកហ្វឺនជាប្រចាំរបស់កងទ័ពជើងអាកាសនៅតំបន់នោះ។ ដោយឡែក សមាសភាពនៅក្នុងឧទ្ធម្ភាគចក្រមានចំនួន ២នាក់ គឺប្រធានក្រុមម្នាក់និង អាកាសយាននិកម្នាក់។

ថ្មីៗនេះ មានការផ្សព្វផ្សាយមិនពិតផ្សេងៗពាក់ព័ន្ធនឹងការរកឃើញបំណែកឧទ្ធម្ភាគចក្រ និងចំនួនមនុស្សនៅក្នុងឧទ្ធម្ភាគចក្រនោះប៉ុន្តែ ក្រសួងការពារជាតិ បានទាត់ចោលនូវផ្សព្វផ្សាយមិនពិតនេះ។ លោក ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងច្បាស់ថា ជនរងគ្រោះដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រមួយគ្រឿង ក្នុងបេសកកម្មហ្វឹកហ្វឺនមានតែ២នាក់ ពុំមែន ៧នាក់នោះទេ។ ប្រមុខការពារជាតិកម្ពុជា សង្កត់ធ្ងន់ថា ករណីនេះ ក្រសួងការពារជាតិ មិនមានអ្វីត្រូវលាក់បាំងនោះទេ ហើយបានអំពាវនាវឱ្យបញ្ឈប់សកម្មភាពផ្សព្វផ្សាយខុសពីការពិតបន្តទៀត៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


