ព័ត៌មានជាតិ
អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកបំភ្លៃព័ត៌មានខុសការពិតមិនឱ្យរួចខ្លួនឡើយ ជុំវិញរឿងកាត់ខេត្ត៤ឱ្យវៀតណាម
អតីតនាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន សែន បានចេញមុខព្រមានចាត់វិធានការផ្លូវច្បាប់ដោយគ្មានការអត់ឱនឱ្យឡើយចំពោះក្រុមបុគ្គលដែលញុះញង់ និងបំភ្លៃខុសពីការពិតទាក់ទិនទៅនឹងកិច្ចកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។

ការព្រមានរបស់សម្តេចតេជោ ហ៊ុន សែន នៅពេលនេះ ក្រោយមានការផ្ទុះការចោទប្រកាន់ថា រដ្ឋាភិបាលបានកាត់ខេត្តនៅភូមិភាគឦសានរបស់កម្ពុជាចំនួន៤ មានខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ឱ្យទៅប្រទេស វៀតណាម ដែលការផ្សព្វផ្សាយចោទប្រកាន់នេះ បានធ្វើឱ្យប្រជាជនមានយល់ច្រឡំ និងសម្ដែងការព្រួយបារម្ភជាខ្លាំង។
ការផ្សព្វផ្សាយបែបនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភា ប្រកាស បដិសេធ និងបញ្ជាក់ថា មិនមែនជាការពិតនោះឡើយ។ ថ្លែងសារពិសេស នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា៖ «ការបំផ្លើសសភាពការណ៍នេះ អ្នកនៅក្នុងប្រទេសត្រូវប្រឈមនឹងផ្លូវច្បាប់ អ្នកនៅក្រៅប្រទេសដែលញុះញង់ បង្កឱ្យមានរឿងនេះកើតឡើង អ្នកក៏ត្រូវតែដឹងថា ការញុះញង់ ការបំភ្លៃរបស់អ្នក បានបង្កឱ្យអ្នកខាងក្នុងជាប់គុក»។ សម្ដេចតេជោ ក៏បានប្រកាសមិនលើកលែងជាដាច់ខាត និងស្នើកុំឱ្យបន្ធូរបន្ថយវិធានការឱ្យសោះ ព្រោះនេះជាទង្វើដែលធ្ងន់ធ្ងរហួស»។

សម្ដេច ហ៊ុន សែន សង្កត់ធ្ងន់ថា ការផ្សព្វផ្សាយមូលបង្កាច់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ គឺមិនអាចអត់ឱនបាននោះទេសម្រាប់ជនទាំងឡាយណា ដែលបានមូលបង្កាច់សភាពការណ៍នេះ រហូតចោទមេដឹកនាំកម្ពុជា ពិសេសសម្ដេចផ្ទាល់ ក៏ដូចជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា ជាជនក្បត់ជាតិទាក់ទិននឹងការកាត់ដី៤ខេត្តរបស់កម្ពុជា ទៅឱ្យវៀតណាម។
ទន្ទឹមនេះ ជុំវិញការចោទប្រកាន់ថា កិច្ចកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) គឺជាគំនិតផ្ដួចផ្ដើមរបស់វៀតណាម តាំងពីឆ្នាំ១៩៩៥នោះ គឺជាព័ត៌មានមិនពិតឡើយ ហើយជាចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់។ នេះបើតាមការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ដដែល។
សម្ដេចតេជោ ថា ដោយមើលឃើញថា នៅតំបន់ត្រីកោណនៃប្រទេសកម្ពុជា ឡាវ វៀណាម ជាតំបន់ដាច់ស្រយាល និងមិនទាន់មានការអភិវឌ្ឍ ជឿនលឿន ទើបសម្ដេចផ្ដួចផ្ដើមគំនិតនេះឡើង ក្នុងគោលបំណងជំរុញការអភិវឌ្ឍរួមគ្នារវាងប្រទេសទាំង៣ នៅតំបន់ត្រីកោណនេះ។

គួរជម្រាបថា កិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍នៃខេត្តជាប់ព្រំដែនកម្ពុជា ឡាវ និងវៀតណាម ហៅកាត់ថា CLV គឺជាកិច្ចសហប្រតិបត្តិការមួយផ្តោតលើកិច្ចអភិវឌ្ឍផ្នែកសេដ្ឋកិច្ចរវាងខេត្តមានព្រំដែនជាប់គ្នានៃប្រទេសទាំង៣ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងបី នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នា។
តំបន់អភិវឌ្ឍន៍ត្រីកោណនៃប្រទេសទាំង៣មានចំនួន ១៣ខេត្ត ក្នុងនោះ ប្រទេសវៀតណាមមានចំនួន៥ខេត្ត (ខេត្តកុនទុម ហ្កាឡាយ ដាក់ឡាក់ ដាក់ណុង និងប៊ីងភឿក), ប្រទេសឡាវមានចំនួន៤ខេត្ត (ខេត្តអាតាពើ សាឡាវ៉ាន់ សេកុង និងខេត្តចំប៉ាសាក់) និងកម្ពុជា មានចំនួន៤ខេត្ត (ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង)៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


