ព័ត៌មានជាតិ
ប្រធានសភាកម្ពុជា-វៀតណាម ថា កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ គឺដើម្បីសន្តិភាព និងការអភិវឌ្ឍតាមព្រំដែន
នៅក្នុងជំនួបនាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងប្រធានរដ្ឋសភាវៀតណាម លោក ត្រីន ថាញ់មិញ បានសម្ដែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងគោលដៅធ្វើឱ្យតំបន់ព្រំដែនមានសន្តិភាព និងការអភិវឌ្ឍ។

សម្ដេចតេជោ ហ៊ុន សែន និងលោក ត្រីន ថាញ់មិញ បានបញ្ជាក់សាជាថ្មីឡើងវិញអំពីតម្លៃនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម បន្តពីលោកអគ្គលេខាមជ្ឈឹមបក្សវៀតណាម ង្វៀន ភូចុង និងសម្តេចតេជោ ហ៊ុន សែន ដែលបានបង្កើតស្នាដៃជាប្រវត្តិសាស្រ្តជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ បក្សទាំងពីរ ប្រជាជនទាំងពីរ រដ្ឋទាំងពីរ ដើម្បីឆ្ពោះទៅកាន់អនាគតកាលនៃព្រំដែនប្រកបដោយសន្តិភាព និងការអភិវឌ្ឍ។ ឈរលើស្មារតីនេះ ថ្នាក់ដឹកនាំទាំងពីរ បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការ និងអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីបម្រើឱ្យឧត្តមប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរកម្ពុជា-វៀតណាម។

ជំនួបក្នុងរដ្ឋធានីហាណូយ, ភាគីទាំងពីរ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនៃស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរកម្ពុជា និងវៀតណាម ក្នុងនោះភាគីទាំងពីរបានផ្តល់នូវតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍នៃការកសាងច្បាប់ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌជំនាញរបស់គណៈកម្មការនានា របស់រដ្ឋសភា និងព្រឹទ្ធសភានៃប្រទេសទាំងពីរ ក៏ដូចជាអគ្គលេខាធិការដ្ឋាន។ ប្រធានសភាទាំងពីរ ក៏បានប្រកាសគាំទ្រគ្នាទៅវិញទៅមកចំពោះលទ្ធផលដែលទទួលបានជាផ្លែផ្កាកន្លងមក តាមរយៈកិច្ចសហប្រតិបត្តិការជាន់ខ្ពស់រវាងគណបក្សនិងគណបក្ស ក៏ដូចជាស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ និងក្នុងវេទិកាការទូតសភា វេទិកាពហុភាគី ជាដើម។

ប្រមុខសភាទាំងពីរ ក៏បានអញ្ជើញគ្នាទៅវិញទៅមកដេីម្បីបំពេញទស្សនកិច្ចផ្លូវការ ក្នុងនោះ ភាគីវៀតណាម បានគោរពអញ្ជើញសម្តេចតេជោ ប្រធានព្រឹទ្ធសភា ធ្វើទស្សនកិច្ចផ្លូវការនៅវៀតណាម ពេលសមស្របខាងមុខ ក្នុងនាមជាប្រធានព្រឹទ្ធសភាកម្ពុជា ដែលជាទស្សនកិច្ចលើកដំបូងរបស់សម្តេចតេជោ ដើម្បីចារជាប្រវត្តិសាស្រ្តនៃកិច្ចសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំកំពូលនៃស្ថាប័ននីតិបញ្ញត្តិ៕
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


