ព័ត៌មានជាតិ
ប ស ស បង្ហាញឯកសារសំខាន់ៗក្នុងការស្នើសុំប្រាក់បំណាច់មាតុភាពពេលកម្មការិនីសម្រាលកូន
បេឡាជាតិសន្តិសុខសង្គមដែលហៅកាត់ថា ប.ស.ស. បានបង្ហាញឯកសារសំខាន់ៗមួយចំនួនក្នុងការស្នើសុំប្រាក់បំណាច់មាតុភាពនៅពេលស្ត្រីដែលកម្មការិនីសម្រាលកូន។

បើតាម ប.ស.ស. ឯកសារសំខាន់ៗមួយចំនួនរួមមាន លិខិតចេញពីមន្ទីរពេទ្យ ឬបញ្ជាក់ថា បានសម្រាលកូន សំបុត្របញ្ជាក់កំណើ ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើតកូន ប័ណ្ណ ប.ស.ស. និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទម្រង់បំពេញទាមទារប្រាក់បំណាច់ប្រចាំថ្ងៃ គណនីធនាគារអេស៊ីលីដា ឬធនាគារកាណាឌីយ៉ា លិខិតផ្ទេរសិទ្ធិហើយករណីអនុញ្ញាតឱ្យសាច់ញាតិបើកជំនួស នឹងត្រូវភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណសាច់ញាតិ។
ប.ស.ស. បានបញ្ជាក់ថា ករណីសម្រាលកូនធ្វើឡើងនៅពេទ្យមិនមែនដៃគូ ប.ស.ស.សាមីខ្លួនត្រូវមកពិនិត្យសុខភាពក្រោយសម្រាលនៅមន្ទីរពេទ្យដៃគូ ប.ស.ស.ដើម្បីមានសិទ្ធិស្នើសុំប្រាក់បំណាច់មាតុភាព។ នៅក្នុងរយៈពេល៦ខែឆ្នាំ២០២៤នេះ ប.ស.ស.បានបើកប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលទាំងដំណាក់កាលមុន,ពេលសម្រាល,ក្រោយសម្រាល និងចាក់វ៉ាក់សាំងកូនដល់កម្មការិនីជាស្ត្រីមានផ្ទៃពោះសម្រាលកូនចំនួន៨៧៦៦៥នាក់ និងកូនចំនួន៨៤៣១២នាក់ ដោយចំណាយថវិកាចំនួន៥០៤២២,៤០លានរៀល។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ជូនកម្មករនិយោជិតស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២
ឆ្នាំ ក្នុងនោះមុនពេលសម្រាលកូនកម្មករនិយោជិតស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤លើក ដោយ ១លើក ទទួលបានថវិកា ៨ ម៉ឺនរៀល។

ពេលសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភដោយកូន ១ទទួលបានថវិកា ៨០ម៉ឺនរៀល កូនភ្លោះពីរទទួលបាន ១ លាន ២ សែនរៀល និងកូនភ្លោះបីទទួលបាន ១លាន ៦ សែនរៀល និងទទួលបានការឧបត្ថម្ភពិសេសបន្ថែមពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥លានរៀលទៀតផងដែរ។ ក្រោយពេលសម្រាលកូនកម្មករនិយោជិតស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០លើក ដោយ ១លើកទទួលបាន ៨ ម៉ឺនរៀល ក្នុងនោះ ៣លើក នៅពេលទៅទទួលសេវាពិនិត្យសុខភាព ក្រោយពេលសម្រាលកូន និង ៧លើកទៀត នៅពេលយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ ២ឆ្នាំ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


