ព័ត៌មានជាតិ
ខេត្តរតនគិរី កំពុងខ្វះខាតកម្លាំងពលកម្មរាប់ម៉ឺននាក់បម្រើដល់វិស័យកសិកម្ម
ការរីកចម្រើនជាបន្តបន្ទាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ រួមទាំងការវិនិយោគផ្សេងៗបានធ្វើឱ្យខេត្តរតនគិរីមានកង្វះខាតកម្លាំងពលកម្មជារាប់ម៉ឹននាក់ជាពិសេសផ្នែកវិស័យកសិកម្ម។ នេះបើតាមការគូសបញ្ជាក់របស់លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី។

ក្នុងបទសម្ភាសពិសេសជាមួយ «កម្ពុជាថ្មី» លោក ញ៉ែម សំអឿន បានលើកឡើងថា ក្រៅពីការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធដែលជាការវិនិយោគសាធារណៈ ក៏មានការវិនិយោគជាច្រើនទៀតដែលបច្ចុប្បន្នមានដល់ ២៧ក្រុមហ៊ុន កំពុងវិនិយោគផ្នែកកសិកម្ម និងបានស្រូបទាញកម្លាំងពលកម្មក្នុងខេត្តជាង ១ ម៉ឺននាក់។
លោក ញ៉ែម សំអឿន បានបញ្ជាក់យ៉ាងដូច្នេះថា «ឥឡូវនេះបញ្ហាដែលធ្ងន់បំផុតមួយ គឺកង្វះខាតកម្លាំងពលកម្មដែលបម្រើឱ្យវិស័យកសិកម្ម។ ដូចជាក្រុមហ៊ុន ថាក់កូ អាលគ្រី ដែលវិនិយោគលើវិស័យកសិកម្មដូចជា ចេកអំបូងលឿង ការចិញ្ចឹមសត្វ និងផលិតផលកសិកម្មជាច្រើនទៀត ទាមទារកម្លាំងពលករដល់ទៅ ៥ ពាន់នាក់ ដើម្បីចូលបម្រើការងារនៅក្នុងក្រុមហ៊ុន ដោយទទួលបានប្រាក់កម្រៃក្នុងមួយខែមិនក្រោម ១លានរៀលឡើយ»។

លោកញ៉ែម សំអឿន បានបន្តទៀតថា ក្រុមហ៊ុនទាំង ២៧ ដែលកំពុងវិនិយោគក្នុងខេត្តរតនគិរីនាពេលបច្ចុប្បន្ននេះ គឺផ្តោតសំខាន់ទៅលើដំណាំកៅស៊ូ។ សព្វថ្ងៃចម្ការកៅស៊ូ ក្នុងខេត្តមានដល់ ៧ ម៉ឺនហិតា ហេតុដូចនេះនៅពេលខាងមុខ ប្រសិនបើឈានដល់ពេលប្រមូលផលកៅស៊ូ ក៏យើងអាចប្រឈមនឹងការខ្វះកម្លាំងកម្មករដូចគ្នាដែរ។ បន្ថែមពីនេះ ខេត្តរតនគិរី ក៏មានដំណាំស្វាយចន្ទីជាង ៦ ម៉ឺនហិតា ដំឡូងមីជាង ២ ម៉ឺនហិតា ដែលសុទ្ធសឹងតែស្រូបទាញកម្លាំងពលកម្មនៅក្នុងខេត្ត៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


