ព័ត៌មានជាតិ
អ្នកដាំស្វាយកែវរមៀតនៅខេត្តកែបកំពុងសប្បាយចិត្តជាមួយតម្លៃហក់ឡើងខ្ពស់រហូតដល់ ៤,០០០រៀលក្នុងមួយគីឡូក្រាម
នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ លោក ឯម រតន៍មន្នី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែបបានឱ្យដឹងថា ស្វាយកែវមៀតស្រោបនៅតំបន់ភ្នំវ័ល្លិ៍ស្រុកដំណាក់ចង្អើរ ខេត្តកែប កំពុងមានតម្លៃថ្លៃដោយឈ្មួញហ៊ានទិញរហូត៤ពាន់រៀលក្នុង១ គីឡូក្រាម តម្លៃនេះ ជាតម្លៃមួយដែលខ្ពស់ រីឯស្វាយកែវរមៀតខៀវវិញលក់បានរហូតទៅដល់ជាង២,០០០រៀលក្នុង១គីឡូក្រាម។

លោក ឃុន រតនា ប្រជាកសិករដែលជាអ្នកធ្វើដំណាំស្វាយកែវរមៀតមួយរូបបានលើកឡើងថា ការឡើងខ្ពស់នៃតម្លៃស្វាយកែវរមៀតដូច្នេះ ក៏ដោយសារកំឡុងពេលនេះបរិមាណស្វាយមិនសូវសម្បួរនោះទេ។ ទោះបីជាយ៉ាងណាកសិករដែលកំពុងប្រមូលផលស្វាយ បានសម្តែងការពេញចិត្តពេញថ្លើម ហើយរំពឹងថា តម្លៃនេះអាចថេរដល់ការប្រមូលផលលើកក្រោយៗទៀត។
លោក អុំ ខេន រស់នៅក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែបដែលបាននិងកំពុងប្រមូលផ្លែស្វាយកែវរមៀតយកទៅលក់បានឱ្យដឹងថា ចម្ការលោកមានស្វាយជាង៥០០រយ តែមាន២០០ដើមប៉ុណ្ណោះដែលអាចប្រមូលផលបានក្នុងពេលនេះ ខណៈជាង៣០០ដើមទៀត មិនទាន់មានផ្លែនៅឡើយទេ ដោយសារកត្តាអាកាសធាតុ។ ប៉ុន្តែលោកថាទោះបីជាការប្រមូលផលបានតិចក៏មិនជាពិបាកចិត្តនោះឡើយ ព្រោះតម្លៃនេះអាចរាប់ថាបានចំណេញហើយ។

លោក ឃុន រតនា ប្រជាកសិករធ្វើដំណាំស្វាយមួយរូបទៀត បានប្រាប់ឱ្យដឹងថា នេះជាការប្រមូលផលស្វាយលើកទី២ហើយ សម្រាប់ចម្ការបស់លោក ដោយកាលពីលើកទី១ លោកប្រមូលផលស្វាយបានប្រមាណ១០តោន ដោយក្នុងមួយ ១គីឡូលក់បានតែ ៧០០រៀលប៉ុណ្ណោះ ហើយលើកទី២នេះ លោកប្រមូលផលបានតែ២តោនប៉ុណ្ណោះតែតម្លៃវិញវាលក់បាន៣,៧០០រៀលក្នុង១គីឡូក្រាម សម្រាប់ស្វាយកែវររមៀតស្រោបឆ្នាំនេះក្នុងការប្រមូលផលបានតិចក៏ដោយសារបញ្ហាអាកាសធាតុ។

ប្រជាកសិករដាំដំណាំស្វាយកែវរមៀតបានលើកឡើងថា ស្រដៀងគ្នាដែរការធ្វើដំណាំស្វាយជាមុខរបរមួយដែលមានហានិភ័យខ្ពស់ ដែលងាយនឹងរងការខាតបង់ប្រាក់កាស និងកម្លាំងពលកម្ម។
លោក ពៅ បារាំង ជាអ្នកប្រមូលទិញស្វាយដ៏ធំមួយនៅតំបន់ភ្នំវល្លិ៍បានឱ្យដឹងថា តម្លៃស្វាយកែវរមៀតមានការឡើងចុះទៅតាមបរិមាណស្វាយដែលប្រជាកសិករយើងដាំដុះបាន ដូចអំឡុងពេលនេះជាដើម ទិន្នផលស្វាយមានតិច ដូចនេះតម្លៃមានការឡើងថ្លៃដូច្នេះឯងតែម្តង។ លោក ពៅ បារាំង បន្តថា ស្វាយនៅតំបន់ភ្នំវល្លិ៍នេះ បើនិយាយពីទំហំ ឬគុណភាពវិញ អាចប្រកួតប្រជែងជាមួយស្វាយនៅតំបន់ផ្សេង និងស្វាយនៅប្រទេសជិតខាងយើងបាន ដោយសារគុណភាពដីនៅតំបន់ភ្នំវ័ល្លិ៍នេះ។ ទោះបីជាយ៉ាងណាលោក ពៅ បារាំង បានសំណូមពរទៅដល់ប្រជាកសិករ គួររៀនបន្ថែមពីបច្ចេកទេសក្នុងការដាំដុះ និងថែទាំជាដើម។

បើយោងតាមរបាយការណ៍របស់លោក ឯម រតន៍មន្នី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែប ក្នុងឆមាសទី១ ដើមឆ្នាំ២០២៤ ខេត្តកែប បាននាំចេញនូវមុខទំនិញសំខាន់ៗមួយចំនួនដូចជា ម្រេច ទឹកត្រី ស្វាយកែវរមៀត និងផលនេសាទ ក្នុងនោះសម្រាប់ផលិតផល ខេត្តកែបបាននាំចេញលក់នៅលើទីផ្សារបានប្រមាណ ១៦,០០០តោន កើនឡើងប្រមាណ ២,២២០តោន ស្មើរ១៦ភាគរយ បើប្រៀបធៀបនៅក្នុងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៣ ដោយទីផ្សារសំខាន់មាន វៀតណាម និងថៃជាដើម៕
អត្ថបទ៖ សឹង រ៉ាត់





-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


