Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបងចុះពិនិត្យទីតាំងផ្លូវបញ្ចៀសខ្លោងទ្វារបុរាណដំណាក់ហ្លួង

បានផុស

នៅ

កាលពីថ្ងៃទី១២ ខែសីហាម្សិលមិញនេះ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យទីតាំងផ្លូវដែលមន្ទីរសាធារណៈការបានធ្វើបញ្ចៀសខ្លោងទ្វារដំណាក់ហ្លួង ដើម្បីរក្សាខ្លោងទ្វារនេះឲ្យនៅឋិតថេរជារៀងរហូត គឺមិនមានការប៉ះពាល់ ឬលើកចេញពីកន្លែងទ្រូងផ្លូវនេះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ដែរថា ខ្លោងទ្វារបុរាណមួយនេះ គឺជាអតីតខ្លោងទ្វាររបស់ស្ដេចមួយព្រះអង្គ ដែលបន្សល់មកតាំងពីយូរលង់​ណាស់មកហើយ រហូតមកទល់ពេលនេះប្រជាពលរដ្ឋបាននាំគ្នាហៅថា ខ្លោងទ្វារដំណាក់ហ្លួង ដែលស្ថិតក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ហើយក៏ជាខ្លោងទ្វារមួយដែលមានបារមីពូកែស័ក្តិសិទ្ធិ រហូតធ្វើឲ្យមានប្រពលរដ្ឋមកពីទីជិតទីឆ្ងាយដើម្បីបួងសួងបែរបន់សុំសេចក្តីសុខ ឬក៏សុំលាភសក្ការៈផ្សេងៗ ហើយក៏ទទួលបានដូចបំណងប្រាថ្នា ទើបធ្វើឲ្យថ្នាក់ដឹកនាំក្នុងខេត្តក៏ដូចជាថ្នាក់ដឹកនាំក្នុងមន្ទីរនានា មិនហ៊ានប៉ះពាល់ដល់ខ្លោងទ្វារនេះឡើយ។

មួយរយៈក្រោយមកនេះដោយសារតែមន្ទីរសាធារណៈការត្រូវធ្វើការពង្រីកផ្លូវដើម្បីឲ្យធំទូលាយក្នុងការធ្វើដំណើរងាយស្រួលរបស់ប្រជាពលរដ្ឋក្នុងខេត្ត ទើបទីតាំងនេះត្រូវបានពង្រីកជាផ្លូវភ្លោះ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក៏លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ធ្លាប់បានបញ្ជាក់ប្រាប់ថា ទោះបីជាផ្លូវប៉ះចំខ្លោងទ្វារនេះក៏ដោយ ក៏ក្រុមការងារត្រូវធ្វើការកាត់ឆ្វាល ដោយបានស្ថាបនាជាកូនសួនរៀងទ្រវែងមួយ ដើម្បីរក្សាខ្លោងទ្វារនេះឲ្យចំកណ្ដាល ហើយពង្រីកផ្លូវនៅសងខាង ដោយដាក់ភ្លើងសញ្ញាជាសម្គាល់ជៀសវាងអ្នកបើកបរមិនបានប្រុងប្រយ័ត្នជាដើម។

បន្ទាប់ពីបានស្ថាបនារួចរាល់ជាស្ថាពរ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារដូចជា លោកប្រធានមន្ទីរសាធារណៈការនិងជញ្ជូនខេត្ត លោកអភិបាលក្រុង បានអញ្ជើញចុះត្រួតពិនិត្យទីតាំងនេះព្រមទាំងបានបើកឲ្យដំណើរការធ្វើចរាចរណ៍ជាធម្មតាចាប់ពីពេលនោះតទៅតែម្ដង៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថាក់ស៊ីន ស្នើ​​ឱ្យ​ថៃលក់ «ទិដ្ឋាការមាស» ដើម្បីជំរុញសេដ្ឋកិច្ច​ ស្រដៀងនឹង​ផែនការ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម