ព័ត៌មានជាតិ
ពលរដ្ឋខ្មែរចាប់ផ្តើមដូរប្រូហ្វាល់ហ្វេសបុក ដើម្បីបង្ហាញពីការគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍
ប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទីបានចាប់ផ្តើមដូរប្រូហ្វាល់ហ្វេសបុករបស់ខ្លួន ដើម្បីជាការបង្ហាញពីការគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍រវាងកម្ពុជា ឡាវ និងវៀតណាម(CLV-DTA) ខណៈកិច្ចសហប្រតិបត្តិការនេះបាននិងកំពុងធ្វើឲ្យខេត្តទាំងបួនរបស់កម្ពុជា គឺខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះ ប្រែក្លាយជាតំបន់ដាច់ស្រយ៉ាល មកជាទីប្រជុំជនមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី សាលារៀន និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាដើម។

តាមរយៈហ្វ្រែមប្រូហ្វាល ដែលប្រជាពលរដ្ឋខ្មែរបានដូរហើយបានបង្ហោះលើបណ្តាញហ្វេសបុកជាសាធារណៈនោះបានលើកឡើងថា «ខ្ញុំជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា។ គាំទ្រគម្រោងតំបន់ ត្រីកោណអភិវឌ្ឍន៍ CLV-DTA»។
សម្តេចតេជោ ហ៊ុន សែន បានសង្ងត់ធ្ងន់ថា ការដាក់ខេត្តរបស់ប្រទេសកម្ពុជា ឡាវ និងវៀតណាម មិនជាការដាក់ដើម្បីបង្កើតប្រទេសមួយ ឬដាក់ខេត្តនេះឱ្យទៅជាខេត្តនៃសហព័ន្ធណាមួយដូចដែលបុគ្គលមួយចំនួនជាពិសេសពួកក្បត់ជាតិដែលកំពុងរត់ចោលស្រុកធ្វើការចោទប្រកាន់ប៉ុន្មានថ្ងៃនេះនោះទេ ខណៈតាមរយៈកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះត្រូវបានសម្តេចតេជោអះអាងថា កម្ពុជាទទួលបានផលប្រយោជន៍កាន់តែច្រើនពីតំបន់នោះ ហើយថែមទាំងពង្រឹងនូវខឿនការពារជាតិកាន់តែរឹងមាំបន្ថែមទៀតផងដែរតាមរយៈការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យ សាលារៀន និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាដើមនោះ។

សូមបញ្ជាក់ថា ទាក់ទងនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTAនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញមកបញ្ជាក់ថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) មិនមានការកំណត់ដាក់ដែនដីរួមគ្នានោះឡើយ ផ្ទុយទៅវិញបានផ្តល់ប្រយោជន៍ដល់ភាគីកម្ពុជា ឡាវ និងវៀតណាម ដោយផ្តោតសំខាន់លើបញ្ហាសេដ្ឋកិច្ច សង្គម និងសន្តិសុខជាតិ។
ការលើកឡើងរបស់សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី គឺឆ្លើយតបទៅនឹងក្រុមអគតិមួយចំនួនតូចដែលកំពុងនៅក្រៅប្រទេស ដែលបានបំភ្លៃការពិត និងធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាមួយចំនួនយល់ច្រឡំថា ក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ ជាកិច្ចព្រមព្រៀងកាត់បញ្ជូលខេត្តចំនួន៤ ទៅក្នុងដែនដីរបស់រៀតណាមនោះ។

បើតាមសម្តេចតេជោ ហ៊ុន សែន ដែលជាអ្នកផ្តើមគំនិតឲ្យមានកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ បានបញ្ជាក់បន្ថែមទៀតថា ដែនអធិបតេយ្យនៃប្រទេសនីមួយៗ គឺមានការបោះបង្គោលព្រំដែនច្បាស់លាស់ជាមួយគ្នា នៅមុំបី គឺមានបង្គោលចំនួន៣ ដូច្នេះ សង្ឃឹមថារាជរដ្ឋាភិបាលនឹងបន្តការខិតខំដើម្បីកសាងនូវផ្លូវជាតិលេខ៧៨.៥ ពីទីរួមខេត្តរតនគិរី ទៅកាន់មុំបី ហើយសម្តេចសង្ឃឹមថា នឹងបានធ្វើដំណើរទៅកាន់តំបន់មុំ៣ តាមរយៈផ្លូវជាតិនេះផងដែរ។ សម្រាប់ធ្វើជាតិនេះចេញពីក្រុងបានលុង ឆ្លងកាត់ស្រុកតាវែង ឆ្ពោះមកដល់តំបន់កន្ទុយនាគ ដែលមានប្រវែងជាង ១៦៦គីឡូម៉ែត្រ និងមានទទ្ទឹម៩ម៉ែត្រ រំពឹងថាផ្លូវនេះនឹងសាងសង់ឱ្យរួចរាល់ឆាប់ៗ និងបង្កើតច្រកព្រំដែននៅតំបន់នោះដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងបី។

សូមបញ្ជាក់ថា តំបន់ត្រីកោណអភិវឌ្ឍន៍ CLV បានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តួចផ្តើមឡើង។ CLV ជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងបី នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នាជាដើម៕
អត្ថបទ៖ សុភា


-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


