ព័ត៌មានជាតិ
ព្រលានយន្តហោះបែកចាន នៅតែជាកន្លែងកម្សាន្តសម្រាប់អ្នកខេត្តបាត់ដំបង
បើទោះបីជាព្រលានយន្តហោះខេត្តបាត់ដំបង មានការត្រៀមរៀបចំពង្រីកបង្កើតជាព្រលានយន្តហោះថ្មី សម្រាប់ការហោះហើរ និងចុះចតរបស់យន្តហោះឡើងវិញក៏ដោយ ក៏ទីវាលដល់ល្វឹងល្វើយនេះបានទាញយកភ្ញៀវទេសចរណ៍ឱ្យចូលទៅកម្សាន្ត និងស្រូបយកខ្យល់អាកាសកកកុញផងដែរ។

នៅរៀងរាល់ល្ងាច ពិសេសគឺល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ គេសង្កេតឃើញមានប្រជាពលរដ្ឋទាំងចាស់ទាំងក្មេង បាននាំគ្នាធ្វើដំណើរតាមយានយន្ត ចូលទៅក្នុងទីតាំងព្រលានយន្តហោះបែកចានដែលទីតាំងនេះត្រូវបានគេទុកចោលរាប់សិបឆ្នាំមកហើយ តែផ្ទុយទៅវិញព្រលានយន្តហោះដ៏ចាស់ជរាមួយនេះបានអូសទាញភ្ញៀវទេសចរគ្រប់ស្រទាប់វណ្ណៈឲ្យចូលទៅកម្សាន្តដើម្បីស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ ក្រោយសម្រាកពីការងារ។
គួរបញ្ជាក់ដែរថា ព្រលានយន្តហោះបែកចានស្ថិតនៅទល់មុខសាកលវិទ្យាល័យបាត់ដំបង ជាប់របងយោធភូមិភាគទី ៥ ស្ថិតក្នុងភូមិបែកចានថ្មី ក្នុងក្រុងបាត់ដំបង។ ទីតាំងខាងលើនេះមិនត្រឹមតែជាកន្លែងឲ្យភ្ញៀវទេសចរអង្គុយញ៉ាំចំណីអាហារជាលក្ខណៈគ្រួសារឬមិត្តភ័ក្តិ និងស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ តែប៉ុណ្ណោះទេ គឺនៅពេលថ្ងៃ គេឃើញមានរថយន្តជាច្រើន តែជារថយន្តរបស់អ្នកហាត់រៀនបើកបរ ដោយសារតែទីតាំងព្រលានយន្តហោះនេះធំល្វឹងល្វើយ អាចបង្កភាពងាយស្រួលដល់អ្នកដែលទើបនឹងរៀនបើកបរថ្មីថ្មោង គឺមិនខ្លាចប៉ះពាល់ដល់អ្នកធ្វើដំណើរណាមួយឡើយ។

ជួបជាមួយ “កម្ពុជាថ្មី” អ្នកស្រី សាន់ សុគន្ធា ជាប្រជាពលរដ្ឋរស់នៅ ភូមិវត្តតាមិម ឃុំអូរដំបង១ ដែលកំពុងអង្គុយលើកន្ទេលជាមួយកូនចៅ ញ៉ាំចំណីអាហារបានរៀបរាប់ថា អ្នកស្រីឧស្សាហ៍មកអង្គុយលេងនៅទីតាំងព្រលានយន្តហោះនេះ ជាញឹកញាប់ឲ្យបាននាំកូន ចៅ មកញ៉ាំចំណីចំណុកផ្សេងៗដែលមានដាក់លក់នៅក្នុងព្រលានផ្ទាល់ និងនៅផ្លូវចូលខាងមុខព្រលានផងដែរ ដើម្បីបន្ធូរអារម្មណ៍ក្រោយពីហត់នឿយមួយសប្តាហ៍ ដោយនៅទីនេះពេលល្ងាចត្រជាក់ និង មានខ្យល់អាកាសល្អ ហើយក៏មិនមានតែអ្នកស្រីដែរ គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ មានប្រជាពលរដ្ឋជាច្រើនទាំងសិស្សានុសិស្ស ក៏ដូចជាមន្ត្រីរាជការ តែងតែនាំគ្នាធ្វើដំណើរចូលមកក្នុងទីតាំងនេះ ដើម្បីអង្គុយលេងលំហែកាយដូចគ្នា។

អ្នកស្រីក៏បានផ្ដាំផ្ញើទៅកាន់ភ្ញៀវទេសចរដែលនៅក្រៅខេត្ត ហើយបានធ្វើដំណើរឆ្លងកាត់ ឬមកស្នាក់នៅក្នុងខេត្តបាត់ដំបង ក៏អញ្ជើញចូលទៅលេងបាន ដើម្បីញ៉ាំចំណីអាហារ និងស្រូបយកខ្យល់អាកាសនាពេលល្ងាច ដើម្បីឲ្យដឹងថាបើទោះបីជាព្រលានយន្តហោះនេះត្រូវបានគេទុកចោលរាប់ឆ្នាំមកហើយក៏ដោយ ក៏ពុំមានការស្ងប់ស្ងាត់នោះឡើយ ដោយមានអ្នកទៅកម្សាន្តរាល់ល្ងាច ពិសេសគឺល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនាចុងសប្តាហ៍៕
អត្ថបទ៖ សោ និយមរ័ត្ន



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


