Connect with us

ព័ត៌មានជាតិ

បុរស២​នាក់ ត្រូវ​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩​ថ្មី​ នៅ​ខេត្ត​កោះកុង​

បានផុស

នៅ

​បុរស​ជនជាតិ​ចិន​ម្នាក់ និង​ជនជាតិ​សាំងហ្គាពួរ​ម្នាក់ ត្រូវ​បាន​ក្រសួងសុខាភិបាល​កម្ពុជា​ជូនដំណឹង​ថា ​រក​ឃើញ​ផ្ទុក​ជំងឺ​កូ​វីដ​១៩​ថ្មី​ នៅ​ខេត្ត​កោះកុង បន្ទាប់ពី​យក​សំណាក​មនុស្ស​៣៨​នាក់​ធ្វើតេស្ត​កាលពី​ថ្ងៃ​ទី​២ មីនា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជា​ដំណឹង​ថ្មី​មួយ​គួរ​ឲ្យ​បារម្ភ​សម្រាប់​អ្នក​កោះកុង ពី​អំពី​អត្រា​ឆ្លង​រីក​រាលដាល​ដល់​សហគមន៍​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កោះកុង​ ដែល​ជា​ខេត្ត​ជាប់​សមុទ្រ ដោយ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​មីនានេះ ក្រសួង​សុខា​ភិបាល​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ចំនួន​សរុប​២៣​នាក់ ហើយ​ក្នុង​នោះ​បរទេស​២​នាក់​រក​ឃើញ​នៅ​ឃុំ​ភ្ញី​មាស ស្រុក​គិរីសាគរ​។

​លោក​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង ឲ្យ​ដឹង​នៅ​ថ្ងៃទី​៥ មីនា​ថា បុរស​២​នាក់​ ដែល​គេ​រក​ឃើញ​ឆ្លង​កូ​វីដ​ថ្មី គឺ​បាន​បម្រើ​ការងារ​ក្នុង​បណ្តុំ​ក្រុមហ៊ុន​តូចៗ​ចំណុះ​ដោយ​ក្រុមហ៊ុន ញ៉ូ ញៀន គ្រុប​។ ពួកគេ​ទាំង​២​នាក់ បា​នប​ញ្ចូ​ន​មកកាន់​មន្ទីរ​ពេទ្យបង្អែក​ខេត្ត​កាលពី​យប់មិញ​ហើយ ទី​១​ឈ្មោះ Chun Nieng ជនជាតិ​សាំងហ្គាពួរ អាយុ​៤៦​ឆ្នាំ និង​ទី​២​ឈ្មោះ Zhang Tao អាយុ​៤០​។ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ដដែល​អះអាង​ថា មូលហេតុ​ដែល​អាច​តម្រុយ​សង្ស័យ​ផ្ទុះ​ជំងឺ​កូ​វីដ​នៅ​ស្រុក​គិរីសាគរ ក៏​ព្រោះតែ​កិច្ចសហការ​ផ្តល់​ព័ត៌មាន​ពី​ក្រុមហ៊ុន​ញ៉ូ​ញៀន ករណី​សង្ស័យ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០ កុម្ភៈ​។ ដូច្នេះ​រូបលោក និង​រដ្ឋបាលខេត្ត បាន​ចាត់​កម្លាំង​មន្ត្រី​សុខាភិបាល ចុះ​ពិនិត្យ​រក​សំណាក​លើ​មនុស្ស​៣៨​នាក់​ភ្លាមៗ កាលពី​ថ្ងៃ​ទី​៣ មីនា កន្លងទៅ អនុវត្ត​គ្រប់​ជនជាតិ​ចម្រុះ​ជាតិ​សាសនា​ ដែល​កំពុង​ធ្វើ​ការ​នៅ​ទីនោះ​។ ជាក់ស្ដែង រក​ឃើញ​២​នាក់​មាន​វិជ្ជមាន​។ តាម​ការវាយតម្លៃ​បឋម​របស់​មន្ត្រី​សុខាភិបាល មូលហេតុ​បណ្តា​ឲ្យ​មាន​ការ​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ នៅ​ខេត្ត​កោះកុង គឺ​ផ្ទុះ​ចេញពី​សហគមន៍​ផ្ទាល់ ប៉ុន្តែ​មិនទាន់​អាច​ជឿ​បាន​ទាំង​ស្រុក​នោះ​ទេ​។

​លោក​វេជ្ជបណ្ឌិត ទៅ ម៉ឹង ក៏​សុំ​គោលការណ៍​ទៅ​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង ផ្អាក​ការ​ធ្វើ​ដំណើរ​ចេញចូល​តំបន់​ក្រុមហ៊ុន​ញ៉ូ​ញៀន មួយ​រយៈ​មិន​ថា​តែ​ផ្លូវគោកឬ​ផ្លូវទឹក​ឡើយ ដើម្បី​ផ្តល់​លទ្ធភាព​ដល់​មន្ត្រី​សុខាភិបាល​ស្រាវជ្រាវ​រក​ឃើញ​មនុស្ស​ករណី​សង្ស័យ​បន្ថែម​ទៀត​។​

​ខេត្តកោះកុង ​ធ្លាប់​មាន​មនុស្ស​២​នាក់​ដែរ ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ កើត​ជំងឺ​កូ​វីដ​១៩ កាលពី​ឆ្នាំ​២០២០ ដោយ​ពួកគេ​បាន​ទៅ​ជួបជុំ​ពិធី​សាសនា​ឥស្លាម ក្រោយមក​តាម​ការ​យក​ចិត្ត​ទុកដាក់​ពិនិត្យ និង​ព្យាបាល​របស់​ក្រុម​គ្រូពេទ្យ​ខេត្ត គឺ​ពួកគេ​បានជា​សះស្បើយ និង​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​។​ អ្វី​ដែល​កំពុង​បង្កើន​ការប្រុងប្រយ័ត្ន​ទប់ស្កាត់​លំហូរ​ពលករ​ខ្មែរ​មកពី​ថៃ តាម​ព្រំ​ដែនទឹក និង​ព្រំដែន​គោក ដែល​ពួកគេ​គេចវេះ​មិន​ចូលរួម​ធ្វើ​ច​ត្តា​ឡី​ស័ក​ បាន​ត្រឹមត្រូវ​បាន​តាម​បទបញ្ជា​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ក្រសួងសុខាភិបាល និង​រដ្ឋបាល​ខេត្ត​ពាក់ព័ន្ធ៕

អត្ត​ប​ទ៖ សិរី​វឌ្ឍនៈ

សូមចុចអាន៖ ​​ក្រសួងកំពុងអនុវត្តវិធានការគ្រប់គ្រងសាកសពអ្នកជំងឺ​កូវីដ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម