ព័ត៌មានជាតិ
បណ្ឌិត លី ធុជ ត្រៀមចូលរួមកិច្ចប្រជុំថ្នាក់តំបន់អឺរ៉ុបលើកទី១ នៅប្រទេសស្លូវេនី ១ សប្ដាហ៍
ចាប់ពីថ្ងៃទី២៥-៣០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នឹងអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អឺរ៉ុបលើកទី១ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងកិច្ចប្រជុំពាក់ព័ន្ធនៃអនុសញ្ញាអូតាវ៉ា នៅទីក្រុង Ljubljana ប្រទេសស្លូវេនី។

លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ នឹងអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អឺរ៉ុបលើកទី១ ស្តីពី កិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងកិច្ចប្រជុំពាក់ព័ន្ធនៃអនុសញ្ញាអូតាវ៉ា នៅទីក្រុង Ljubljana ប្រទេសស្លូវេនី។
បើតាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ក្នុងនាមកម្ពុជា ជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី ពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីន ប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន (អនុសញ្ញាអូតាវ៉ា) លោកបណ្ឌិត លី ធុជ តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន នឹងដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួម កិច្ចប្រជុំថ្នាក់តំបន់អឺរ៉ុបលើកទី១ ស្តីពី កិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាម នៃដំណើរឆ្ពោះទៅកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី ពិភពលោកមួយដែលគ្មានមីន និងចូលរួមកិច្ចប្រជុំ ពាក់ព័ន្ធនៃអនុសញ្ញាអូតាវ៉ា ចាប់ពីថ្ងៃទី២៥-៣០ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុង Ljubljana ប្រទេសស្លូវេនី។

ក្នុងដំណើរបេសកកម្មនៅប្រទេសស្លូវេនី លោកបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នឹងចូលរួមក្នុងសកម្មភាពសំខាន់ៗ រួមមាន៖
– ថ្លែងសុន្ទរកថាក្នុងកម្មវិធីបើកកិច្ចប្រជុំថ្នាក់តំបន់អឺរ៉ុបលើកទី១ ស្តីពី កិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម
– ដឹកនាំកិច្ចប្រជុំពិភាក្សាលើផែនការ សកម្មភាពសៀមរាប-អង្គរ ឆ្នាំ២០២៥-២០២៩ ដើម្បីប្រមូល ធាតុចូលពីកិច្ចប្រជុំថ្នាក់តំបន់អឺរ៉ុបលើកទី១
– ជួបប្រជុំទ្វេភាគីជាមួយរដ្ឋមិនមែនភាគី នៃអនុសញ្ញាអូតាវ៉ា រួមមាន៖ ប្រទេសចិន ឥណ្ឌា អេហ្ស៊ីប និងហ្សកហ្ស៊ី
– ទស្សនកិច្ចសាកលវិទ្យាល័យជាតិ ស្តារលទ្ធភាពពលកម្មប្រទេសស្លូវេនី
– សហការរៀបចំអាហារស្វាមគន៍ ក្នុងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ា ជាមួយក្រសួងការបរទេស និងកិច្ចការអឺរ៉ុបនៃប្រទេសស្លូវេនី ដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់តំបន់អឺរ៉ុប ជូនដល់អ្នក ចូលរួមកិច្ចប្រជុំ និងអង្គទូតនានាប្រចាំប្រទេសស្លូវេនី។
គួរបញ្ជាក់ថា ជាមួយគ្នានេះ បណ្ឌិត លី ធុជ នឹងជួបពិភាក្សាការងារជាមួយក្រុមការងារអង្គភាពគាំទ្រការ អនុវត្តអនុសញ្ញាអូតាវ៉ា (ISU) ក្រសួង ស្ថាប័នពាក់ព័ន្ធ នៃប្រទេសស្លូវេនី និងឯកអគ្គរាជទូត/រដ្ឋទូតនានា ប្រចាំនៅ ប្រទេសស្លូវេនី និងសហភាពអឺរ៉ុប ដើម្បីជម្រាបជូនអំពីវឌ្ឍនភាពការងារក្នុងនាមកម្ពុជាជាប្រធាននិងម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូល សៀមរាប-អង្គរ និងការរៀបចំ សេចក្តីថ្លែងការណ៍ សម្រាប់កិច្ចប្រជុំពេញអង្គរបស់អង្គការ សហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅដើមខែតុលា ឆ្នាំ២០២៤ ដើម្បីកៀរគរធនធាន និងស្វែងរកការគាំទ្រ ដល់វិស័យសកម្មភាពមីនសកល៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


