ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាផ្សព្វផ្សាយ “ឯកសារទស្សនាទានសហភាពសហព័ន្ធយុវជនកម្ពុជា ២.០”
នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី បើកសិក្ខាសាលាផ្សព្វផ្សាយ “ឯកសារទស្សនាទានសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ (UYFC 2.0)” នៅសាលសន្និសីទសណ្ឋាគារសុខាភ្នំពេញ។

អញ្ជើញមានវត្តមាននាឱកាសនោះរួមមាន លោក លោកស្រី អនុប្រធានស.ស.យ.ក. សមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ព្រមទាំង សមាជិកស.ស.យ.ក. ចំណុះនាយកដ្ឋាន អង្គភាពចំណុះគណៈកម្មាធិការកណ្តាលប្រមាណ ៨០០នាក់។

លោកស្រី ដាំ ដារីនី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមដឹងនាំរៀបចំសេចក្តីព្រាងឯកសារទស្សនាទាន UYFC 2.0 បានគូសបញ្ជាក់ថា UYFC 2.0 ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយព្រមទាំងផ្តល់វេទិកា ដើម្បីចូលរួមជាផ្នែកមួយក្នុងការកែប្រែសហភាពសហព័ន្ធយុវជនកម្ពុជា ទៅជាស្ថាប័នដែលមានតែគុណតម្លៃស្របតាមបរិបទនៃការវិវត្តសេដ្ឋកិច្ច និងសង្គមកិច្ច ដើម្បីបន្តបេសកកម្មរបស់ខ្លួនក្នុងបុព្វហេតុដ៏ត្រឹមត្រូវនៃការប្រមូលផ្តុំធនធានយុវជនសម្រាប់ប្រទេសកម្ពុជា និងមានទិសដៅសម្រួច និងពង្រឹង ស.ស.យ.ក. ឱ្យក្លាយជាស្ថាប័នមួយដែលមានសក្តានុពល ស្របតាមបរិបទសង្គម។

ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក្រុមការងារ ដែលបានរៀបចំឯកសារទស្សនទានសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ នេះឡើង។ ឯកឧត្តមបានបន្តថា សិក្ខាសាលានេះ នឹងផ្តល់ជាវេទិកា និងឱកាសសម្រាប់សមាជិក សមាជិកា ចូលរួមចែករំលែក និងទទួលបាននូវចំណេះដឹងតាមរយៈបទអន្តរាគមន៍លើប្រធានបទសំខាន់ៗនាពេលនេះ។
ឯកឧត្តមជឿជាក់យ៉ាងមុតមាំថាតាមរយៈសិក្ខាសាលានេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា អាចយកចំណេះដឹងដែលទទួលបាន ទៅផ្សព្វផ្សាយឱ្យបានសុីជម្រៅ និងទូលំទូលាយទៅដល់រចនាសម្ព័ន្ធថ្នាក់ក្រោម និងបំពេញការងារស្ម័គ្រចិត្តប្រកបដោយមនសិការ និងការបេ្តជ្ញាចិត្តខ្ពស់ ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិបន្ថែមទៀត៕




-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


