ព័ត៌មានជាតិ
សហជីពនៅកម្ពុជា អំពាវនាវឱ្យកម្មករ និងជនរួមជាតិចូលរួម «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»
ភ្នំពេញ ៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ អំពាវនាវដល់កម្មករនិយោជិត និងជនរួមជាតិទាំងអស់ ចូលរួម «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយស្ម័គ្រចិត្តដើម្បីបណ្តុះស្មារតីជាតិនិយម រួមចំណែកក្នុងការការពារបូរណភាពទឹកដី។

លោកប៉ាវ ស៊ីណា បានលើកឡើងថា ការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលតាមរយៈគាំទ្រមូលនិធិនេះ គឺជាការឈឺឆ្អាល និងខ្វល់ខ្វាយរឿងសង្គមជាតិ។ការចូលរួម«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»នេះមិនមែនជាការគាបសង្កត់ ឬជញ្ជក់ឈាមរាស្ត្រដូចមតិមួយចំនួនលើកឡើងនោះទេ។

ជាក់ស្តែងប្រជាពលរដ្ឋគ្រប់ភាគីទាំងអស់ ផុសផុល សកម្មចូលរួមក្នុងមូលនិធិនេះគ្មានអ្នកមានអំណាច បុគ្គលឬក្រុមណាមួយបង្ខិតបង្ខំដាក់សម្ពាធក្នុងការចូលរួមឡើយ។

លោកថ្លែងថា «ខ្ញុំគិតថា វាជាឱកាសដែលពលរដ្ឋយើងទាំងអស់ ក៏ដូចជាបងប្អូន កម្មករ កម្មការិនីទាំងអស់ត្រូវបង្ហាញពីចលនាជាតិនិយម។ ដូចគ្នាដែរ ធ្វើម៉េចចូលរួមបរិច្ចាគជាមួយមូលនិធិនេះតាមលទ្ធភាពរៀងៗខ្លួន មិនមានការបង្ខិតបង្ខំទេ ដើម្បីបង្ហាញពីទឹកចិត្តរបស់ពួកយើងក្នុងការឈឺឆ្អាលរឿងសង្គមជាតិរបស់យើង»។

លោកប្រធានសម្ព័ន្ធសហជីពចលនាកម្មករ មើលឃើញថា អ្នកមានទស្សនៈប្រឆាំងបើទោះបីជារដ្ឋាភិបាលបានល្អយ៉ាងណាក៏ដោយក៏ពួកគេមើលមិនឃើញ និងមិនយល់ស្របនោះដែរ ប៉ុន្តែក្នងនាមលោកមានជំហរឯករាជ្យមើលឃើញថា អ្វីដែលរដ្ឋាភិបាលបានធ្វើគឺជារឿងត្រឹមត្រូវ៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


