ព័ត៌មានជាតិ
សាលាមតេយ្យជប៉ុន ផ្ដល់ការបណ្ដុះបណ្ដាលដល់ សាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈឹម
អ្នកស្រី គឹម សេដ្ឋានី រដ្ឋលេខាធីការប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមជាអធិតីភាព ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាង សាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈឹម (PSTTC) និងសាលាមត្តេយ្យអន្តរជាតិជប៉ុនភ្នំពេញ (JISPP) ដើម្បីដំណើរការវគ្គបណ្តុះបណ្តាលខ្លីសម្រាប់គ្រូបង្រៀនកម្រិតមត្តេយ្យសិក្សាជាមួយនឹងសាលាមត្តេយ្យជប៉ុន។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ប្រារព្ធនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ នាយកសាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈិម គណៈគ្រប់គ្រងសាលាមត្តេយ្យអន្តរជាតិជប៉ុនភ្នំពេញ និងលោកគ្រូ អ្នកគ្រូជាច្រើនរូបទៀត។

វគ្គបណ្តុះបណ្តាលនេះនឹងបង្រៀនដោយផ្អែកលើគោលវិធីការរៀនតាមរយៈការលេងតាមបែបជប៉ុនជាគោល ហើយនឹងធ្វើឡើងមិនត្រឹមតែសម្រាប់គ្រូបង្រៀននៅសាលាមត្តេយ្យគរុកោសល្យមត្តេយ្យមជ្ឈិមតែប៉ុណ្ណោះទេ ថែមទាំងផ្តល់ជូនសម្រាប់គ្រូបង្រៀននៅសាលាមត្តេយ្យសាធារណៈ និងសាលាមត្តេយ្យឯកជនទូទាំងប្រទេសកម្ពុជា។

អ្នកស្រី Kaori Masuda ដែលបានដំណើរការសាលាមត្តេយ្យសិក្សាចំនួន ៤០ ទីតាំង នៅក្នុងប្រទេសជប៉ុន និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃសាលាមត្តេយ្យជប៉ុនភ្នំពេញ JISPP លោកស្រីនឹងអភិវឌ្ឍក៏ដូចជាដឹកនាំវគ្គបណ្តុះបណ្តាលនេះ ដោយសហការជាមួយសាលាមត្តេយ្យគរុកោសល្យមត្តេយ្យមជ្ឈិម PSTTC ។

កម្ពុជាមានតម្រូវការគ្រូមត្តេយ្យសិក្សាដែលមានចំណេះដឹងឯកទេសច្បាស់លាស់ជាច្រើនរូប ក៏ប៉ុន្តែសាលាមត្តេយ្យគរុកោសល្យក្នុងការបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតមត្តេយ្យសិក្សាមានតែមួយទីតាំងប៉ុណ្ណោះ។ នៅខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងអប់រំបានបោះពុម្ពផ្សាយសៀវភៅណែនាំ ស្តីពី ការរៀនតាមរយៈការលេងស្របតាមបែបបទជប៉ុនដែលត្រូវបានបង្កើតឡើងដោយមានការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA។

វគ្គបណ្តុះបណ្តាលរយៈពេលខ្លីតាមបែបបទជប៉ុននេះនឹងជួយពង្រឹងជំនាញរបស់អ្នកពាក់ព័ន្ធក្នុងវិស័យអប់រំកុមារតូច និងជួយលើកកម្ពស់គុណភាពនៃការអប់រំកុមារតូចផងដែរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


