ព័ត៌មានជាតិ
៧ថ្ងៃមកនេះ មន្ត្រីបន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជាង៨ពាន់សន្លឹកដល់ពលរដ្ឋ
រយៈពេល៧ថ្ងៃចុងក្រោយ មន្ត្រីទទួលបន្ទុកការងារអត្តសញ្ញាណកម្មបានបន្តផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋសរុបចំនួន ៨ ១៦២សន្លឹកដោយឥតគិតថ្លៃនៅទូទាំងប្រទេស។ នេះបើតាមលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា លទ្ធផលនេះ សម្រេចបានអាស្រ័យដោយមានការចូលរួមស្នើសុំសេវាពីប្រជាពលរដ្ឋ និងការខិតខំប្រឹងប្រែងប្រើគ្រប់វិធីសាស្ត្ររបស់មន្ត្រី។

វិធីសាស្ត្ររបស់មន្ត្រី ត្រូវបានលោក ទូច សុខៈ ពន្យល់ថា មានជាអាទិ៍ ការបន្តផ្ដល់សេវាទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យទាំងតាមមូលដ្ឋាន និងនៅផ្សារទំនើប ការចល័តចុះទៅធ្វើតាមបណ្ដាភូមិ ឃុំ សាលារៀន និងវត្តអារាម ក្នុងនោះ រួមទាំងក្រុមរថយន្តចល័ត ក៏បាននិងកំពុងបង្កើនសកម្មភាពចុះផ្ដល់សេវាធ្វើអត្តសញ្ញាណបណ្ណដល់ទីវត្ត ដែលប្រជាជនកំពុងប្រារព្ធពិធីបុណ្យកាន់បិណ្ឌផងដែរ។

ដោយឡែក មួយសប្តាហ៍មកនេះដែរ អាជ្ញាធរមានសមត្ថកិច្ចក្របខណ្ឌក្រសួងមហាផ្ទៃ ក៏បានផ្តល់សេវាអត្តសញ្ញាណកម្មជាង១មុឺនសេវាផ្សេងទៀត រួមមាន សេវាលិខិតឆ្លងដែនចំនួន៤ ១០៩សន្លឹក សៀវភៅស្នាក់នៅបានចំនួន២ ១៩៥ក្បាល សៀវភៅគ្រួសារចំនួន១ ៦៩៣ក្បាល និងលិខិតធ្វើដំណើរមានចំនួន១.៣៦៨សន្លឹក។
សូមបញ្ជាក់ថា លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់គោលការណ៍ឱ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សិក្សាតាមបណ្តាច្រកចេញចូលតែមួយ សំដៅជំរុញការផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណជូនពលរដ្ឋឱ្យបានឆាប់រហ័ស ជាពិសេសពិនិត្យលទ្ធភាពរិះរកវិធីសាស្ត្រថ្មីៗបន្ថែមទៀត ដើម្បីពង្រឹងគុណភាពនៃការផ្តល់សេវាជូនពលរដ្ឋ ស្របតាមគោលការណ៍ផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


