ព័ត៌មានជាតិ
ពលរដ្ឋមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព ឬមានសុពលភាពតិចជាង១៨០ថ្ងៃ អាចស្នើសុំប្ដូរថ្មីបាន
យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ប្រជាពលរដ្ឋមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលផុតសុពលភាព ឬមានសុពលភាពតិចជាង១៨០ថ្ងៃ អាចស្នើសុំប្ដូរថ្មីបាន។

សូមបញ្ជាក់ផងដែរកន្លងទៅ គឺអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានកំណត់សុពលភាពតិចជាង៩០ថ្ងៃទើបអាចស្នើរសុំថ្មីបាន។ ដូច្នេះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ សូមជម្រាបជូនព័ត៌មានសារជាថ្មី អំពីការស្នើសុំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់ប្រជាពលរដ្ឋដែលមានអាយុ ១៥ឆ្នាំឡើងហើយពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់ប្រើប្រាស់ និងប្រជាពលរដ្ឋមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលផុតសុពលភាព ឬមានសុពលភាពតិចជាង១៨០ថ្ងៃ។
សូមបញ្ជាក់មន្ថែមថា នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសសេវាលើការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ(ក៤) សៀវភៅស្នាក់នៅ(ក២) នៅក្នុងនោះនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ នគរបាលបានផ្ដល់សេវា ជូនពលរដ្ឋរួមមាន៖

ទី១.ផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ សរុបចំនួន៧៤៤នាក់ ផ្តល់ឡើងវិញ ចំនួន៦៦៧នាក់ និងផ្តល់ថ្មីចំនួន៧៧នាក់។
ទី២.ផ្តល់សៀវភៅស្នាក់នៅថ្មី ១៨គ្រួសារ ទុតិយតាសៀវភៅស្នាក់នៅ ៤៣គ្រួសារ និងផ្តល់សៀវភៅគ្រួសារថ្មី ២៥គ្រួសារ និងទុតិយតាសៀវភៅគ្រួសារ ១៦គ្រួសារ៕
អត្ថបទ៖ សុភា




-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


