ព័ត៌មានជាតិ
ប្រធានរដ្ឋសភាកម្ពុជា នឹងចូលរួមមហាសន្និបាតអន្តរសភាអាស៊ាននៅប្រទេសឡាវ
ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា លោកស្រី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៥ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសឡាវ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ២០២៤។
ការចូលរួមនេះ តបតាមការអញ្ជើញជាផ្លូវការរបស់លោក សាយសំភួន ភូមិវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ (AIPA45)។សេចក្តីប្រកាសព័ត៌មានរដ្ឋសភានៅថ្ងៃទី ១៦ ខែតុលា បានបញ្ជាក់ថា៖«ការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដើម្បីពង្រឹងការទូតសភា និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងតំបន់ ក្នុងគោលបំណងពង្រឹងសន្តិភាព ស្ថិរភាព និងជំរុញវិបុលភាពរួម និងការអភិវឌ្ឍប្រកបដោយចីរភាព។

មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៥ ក្រោមមូលបទ “តួនាទីសភាក្នុងការពង្រឹងការតភ្ជាប់ និងការរីកចម្រើនប្រកបដោយបរិយាបន្នរបស់អាស៊ាន” មានគោលបំណងបង្កើតនូវវេទិកាសភាពិភាក្សា ផ្លាស់ប្តូរបទពិសោធនិងឧត្តមានុភាពសភា នៅក្នុងការជំរុញសមាហរណកម្មតំបន់ និងការតភ្ជាប់។ កិច្ចប្រជុំ នឹងពិភាក្សាបន្ថែមទៀតអំពីតួនាទីរបស់សភាក្នុងដំណើរការកសាងសហគមន៍អាស៊ាន និងការសម្រេចបាននូវគោលដៅរបស់ខ្លួន ជាពិសេសឆ្លុះបញ្ចាំងពីគោលបំណងស្នូលនៃចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។
ក្នុងអំឡុងពេលនៃមហាសន្និបាត លោកស្រី ឃួន សុដារី នឹងអញ្ជើញចូលរួមកិច្ចប្រជុំមួយចំនួន ជាអាទិ៍៖ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ កិច្ចប្រជុំសមាជិកសភាស្ត្រីអាយប៉ា កិច្ចប្រជុំពេញអង្គ, កិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា, កិច្ចប្រជុំគណៈកម្មាធិការនយោបាយ, កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច, កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច, កិច្ចប្រជុំគណៈកម្មាធិការរៀបចំ, កិច្ចប្រជុំ គណៈកម្មាធិការព្រាងសេចក្តីសម្រេច, កិច្ចពិភាក្សាជាមួយសភាសង្កេតការណ៍អាយប៉ាចំនួន ២៣ ប្រទេស និងកិច្ចពិភាក្សារវាងអគ្គលេខាធិការអាយប៉ា និងអាស៊ានជាដើម។

នៅក្នុងឱកាសនេះដែរ ប្រធានរដ្ឋសភា នឹងអញ្ជើញថ្លែងសុន្ទរកថានៅក្នុងវេទិកា អ្នកដឹកនាំនយោបាយស្ត្រីវាយប៉ា (WAIPA) ក្រោមប្រធានបទពង្រឹងការចូលរួម និងភាពជាអ្នកដឹកនាំ របស់ស្ត្រី៖ ប្រែក្លាយការប្រឈមទៅជាឱកាសឆ្ពោះទៅអនាគតប្រកបដោយបរិយាបន្នសម្រាប់ទាំងអស់គ្នា។
លើសពីនេះ លោកស្រី ឃួន សុដារី គ្រោងនឹងជួបពិភាក្សាការងារត្រីភាគីក្នុងពេលទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជំនួបទ្វេភាគីជាមួយប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ ព្រមទាំងចូលរួមនៅក្នុងកម្មវិធីនានាដែលបានរៀបចំជូនដោយភាគីម្ចាស់ផ្ទះ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


