ព័ត៌មានជាតិ
ស្តង់ធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋ ក្នុងពិធីបុណ្យអុំទូក នៅខេត្តកំពង់ចាម
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៤ បានឲ្យស្នងការនគរបាលខេត្តកំពង់ចាម និងមន្ទីរសាធារណការខេត្ត បើកទីតាំងស្តង់ពិព័រណ៍ក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ដោយបញ្ចូលកម្មវិធីប្ដូរអត្តសញ្ញាណប័ណ្ណហួសសុពលភាព និងថតធ្វើថ្មីដល់អ្នកគ្រប់អាយុ និងប្ដូរប័ណ្ណហួសសុពលភាពដែលចាប់ផ្ដើមនៅព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី ១៨ ខែតុលា ដោយពុំមានគិតប្រាក់។

លោកឧត្ដមសេនីយ៍ត្រី ខេង ស្រេង ស្នងការរងផែនអត្តសញ្ញាណកម្ម នៃស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ដោយមានបញ្ជាពី លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងលោកឧត្ដមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្ត បានរៀបចំទីតាំងថតប្ដូរ និងប្ដូរថ្មីនូវអត្តសញ្ញាណប័ណ្ណហួសសុពលភាព និងធ្វើថ្មី ដោយចាប់ផ្ដើមបើកពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច រយៈពេល ៣ ថ្ងៃ ហើយពេលចាប់ផ្ដើមនៅថ្ងៃទី ១ ឃើញថា មានប្រជាពលរដ្ឋមកធ្វើយ៉ាងច្រើនកុះករ ដោយពួកគាត់មានទឹកចិត្តសប្បាយរីករាយ ត្រេកអរ និងអរគុណដល់ថ្នាក់ដឹកនាំខេត្តដែលបានជួយសម្រួលការលំបាក៕
អត្ថបទ និងរូបភាព ៖ ឡេក ចាន់ពេជ្រ







-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


