ព័ត៌មានជាតិ
ប្រទីបក្រសួងបរិស្ថាន រចនាឡើងតាមនិមិត្តរូបយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨
ប្រទីបរបស់ក្រសួងបរិស្ថាន ដែលនឹងត្រូវបណ្តែតលើផ្ទៃទឹកតាមដងទន្លេសាប នៅមុខព្រះបរមរាជវាំងត្រូវបានរៀបចំរួចរាល់ជាស្ថាពរហើយ ដោយបានរចនាឡើងតាមនិមិត្តរូបនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៤។

ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នឹងឈានចូលមកដល់ហើយនៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលប្រារព្ធឡើងនៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង។ ជាក់ស្តែង ប្រទីបរបស់ក្រសួងបរិស្ថាន ដែលជាប្រទីបមួយស្ថិតក្នុងចំណោមប្រទីបសរុបទាំង ៣៦ ត្រូវបានរៀបចំរួចរាល់ជាស្ថាពរហើយ ដោយបានរចនាឡើង យោងតាមនិមិត្តរូបនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ជាមូលដ្ឋានដោយផ្តោតលើមុំចំនួន៣ គឺការពង្រឹងគោលនយោបាយ ការកសាងរដ្ឋបាល ឌីជីថល និងពង្រីកការផ្សព្វផ្សាយ។
មុំទាំង ៣ នេះ ជាកម្លាំងចលករដ៏សំខាន់ក្នុងការរុញបង្វិលយុទ្ធសាស្រ្ត ៣ ផ្សេងទៀត គឺ ភាពស្អាត ភាពបៃតង និងចីរភាព បានរំលេចដោយភ្លើងពណ៌ចម្រុះគ្នាយ៉ាងស្រស់ស្អាត បញ្ចេញសោភ័ណភាពយ៉ាងទាក់ភ្នែកនាពេលរាត្រីផងដែរ។

គួរជម្រាបថា បុណ្យអុំទូកឆ្នាំនេះ មានប្រទីបសរុបចំនួន ៣៦ ប្រទីប ក្នុងនោះប្រទីបចំនួន ៣៥ មកពីក្រសួង ស្ថាប័ននានា និងប្រទីបក្រុមហ៊ុនឯកជនចំនួន១ នឹងបណ្ដែតតាមបណ្ដោយទន្លេសាប ខាងមុខព្រះបរមរាជវាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៤ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


