ព័ត៌មានជាតិ
មេទ័ពជើងគោកកម្ពុជា នឹងចូលរួមកិច្ចប្រជុំពហុមេបញ្ជាការទ័ពជើងគោកអាស៊ាន នៅហ្វីលីពីន
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នឹងដឹកនាំប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំពហុមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសសមាជិកអាស៊ាន លើកទី២៥ និងកម្មវិធីពាក់ព័ន្ធ នៅទីក្រុងថាឡាក នៅហ្វីលីពីន។

ដំណើរអញ្ជើញចូលរួមកិច្ចប្រជុំនេះ តបតាមការអញ្ជើញរបស់ឧត្តមសេនីយ៍ឯក ROY M. GALIDO មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន និងជាប្រធានប្តូរវេនកិច្ចប្រជុំ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់បញ្ជាការដ្ឋាននៃកងទ័ពជើងគោក គឺកិច្ចប្រជុំពហុមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសសមាជិកអាស៊ាន លើកទី២៥ រៀបចំឡើងក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូ និងមិត្តភាព ដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់»។
ក្នុងឱកាសចូលរួមកិច្ចប្រជុំនេះ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នឹងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឧត្តមសេនីយ៍ឯក ROY M. GALIDO មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន រួមមានជំនួបទ្វេភាគីជាមួយមេបញ្ជាការកងទ័ពជើងគោក និងតំណាងមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសសមាជិកអាស៊ានទាំងអស់ផងដែរ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


