ព័ត៌មានជាតិ
វិវាទដីធ្លីជិត ១ ម៉ឺន ៦ ពាន់ករណី ក្រសួងដែនដី ដោះស្រាយជូនពលរដ្ឋបញ្ចប់ស្ទើរ ១០០%
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ពាក់ព័ន្ធទៅបញ្ហាវិវាទដីធ្លីដែលក្រសួងទទួលបានកន្លងមកទាំង ៤ ប្រភេទ សរុបជាង ១ ម៉ឺនករណី (១៥ ៩៦០ ករណី) ក្រសួងបានសម្របសម្រួល និងដោះស្រាយជូនពលរដ្ឋស្ទើរបញ្ចប់ ១០០%។

មានប្រសាសន៍ក្នុងសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី លោក សាយ សំអាល់ បានលើកឡើងថា បញ្ហាវិវាទដីធ្លី ជាបញ្ហាមួយដ៏រ៉ាំរ៉ៃដែលត្រូវដោះស្រាយជាបន្តបន្ទាប់។
ជាក់ស្តែង កន្លងមកក្នុងចំណោមវិវាទដីធ្លីទាំង ១៥ ៩៦០ ករណី ដែលក្រសួងទទួលបានមាន ៤ ប្រភេទ គឺ វិវាទលើដីឯកជន, វិវាទលើទីតាំងដីរដ្ឋនិងដីសហគមន៍, បណ្តឹងជំទាស់លើសេចក្តីសម្រេចរបស់ស្ថាប័នតុលាការ និងសេចក្តី សម្រេចរាជរដ្ឋាភិបាលរួចហើយ និង បណ្ដឹង ឬសំណើមានចរិតនយោបាយ)។ ដោយក្នុងនោះ ក្នុងចំណោមវិវាទទាំងអស់ ក្រសួងរៀបចំដែនដី ក៏បានសម្របសម្រួល ដោះស្រាយបញ្ចប់ចំនួនជូនពលរដ្ឋបាន ១៤ ៩១៩ ករណី ដែលនៅសេសសល់ប្រមាណ ១ ០៤១ ករណី ប៉ុណ្ណោះ។
លោក សាយ សំអាល់ បានគូសបញ្ជាក់បន្ថែមថា ក្នុងចំណោមបញ្ហាវិវាទដែលក្រសួងបានដោះស្រាយ រួមមាន៖
-គណៈកម្មការសុរិយោដីថ្នាក់ជាតិ ដោះស្រាយបាន ៩,៥៦៦ / ៩,៨១១ករណី
-អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ដោះស្រាយបាន ១,៩៨១ / ២,០១២ករណី
-ការប្រើប្រាស់មន្ត្រីក្រសួង និងមេធាវីស្ម័គ្រចិត្ត ដោះស្រាយបាន ៣,៣៧២ / ៤,១៣៧ករណី
-សហការជាមួយសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ដោះស្រាយបាន ៤០/៥៧ ករណី។

លោករដ្ឋមន្ត្រីបានបន្ថែមថា តាមរយៈលទ្ធផលនៃការដោះស្រាយវិវាទដីធ្លីនេះ យើងអាចសន្និដ្ឋានបានថា ភាពរសើបខាង នយោបាយត្រូវបានកាត់បន្ថយជាអតិបរមា ហើយវិវាទដែលនៅសេសសល់ទាំង ១ ០៥១ ករណី នេះ មិនមានលក្ខណៈបែបញ្ចុះញង់ដែលជាឈ្នាន់នយោបាយទៀតនោះឡើយ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


