ព័ត៌មានជាតិ
ក្រសួងយុត្តិធម៌ ប្រាប់ពលរដ្ឋប្រយ័ត្នចាញ់ល្បិចឆបោកតាមតេឡេក្រាមខ្លះដែលប្រើរូប ឬឈ្មោះថ្នាក់ដឹកនាំ
ក្រោយមានជនឆបោកបានក្លែងគណនីតេឡេក្រាម ដោយប្រើរូបភាពរបស់លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ នាពេលនេះ ក្រសួងយុត្តិធម៌ បានចេញមកបដិសេធ ហើយប្រាប់ពលរដ្ឋឱ្យប្រុងប្រយ័ត្ន ព្រោះនេះជាល្បិចឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយយករូបភាព ឬឈ្មោះថ្នាក់ដឹកនាំមកប្រើប្រាស់។

ការបញ្ជាក់របស់ក្រសួងយុត្តិធម៌ គឺបន្ទាប់ពីថ្មីៗនេះ មានឧក្រិដ្ឋជនឆបោកបានបង្កើតគណនីតេឡេក្រាម (Telegram Account) ក្លែងបន្លំ ដែលមានឈ្មោះថា “MEUKKIMSROEUN7” ដោយប្រើប្រាស់រូបភាពរបស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីចែករំលែកព័ត៌មានពាក់ព័ន្ធនឹងការវិនិយោគខុសច្បាប់ទៅក្នុងក្រុមតេឡេក្រាមនានា រួមមាន ក្រុមដែលមានឈ្មោះថា “CEO MASTERS CLUB IN” ដើម្បីបំភាន់ អូសទាញ និងឆបោកសាធារណជនឱ្យចូលរួមក្នុងការវិនិយោគខុសច្បាប់ ដែលអាចនាំឱ្យខាតបង់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

ក្រសួងយុត្តិធម៌ អះអាងថា សកម្មភាពដែលកំពុងតែធ្វើឡើងដោយគណនីតេឡេក្រាមខាងលើនេះ មិនពាក់ព័ន្ធជាមួយ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឬក្រសួងយុត្តិធម៌ នោះទេ។ បើមានគណនីតេឡេក្រាម ឬក្រុមតេឡេក្រាមផ្សេងទៀតណា ដែលប្រើប្រាស់រូបថត ឬឈ្មោះរបស់លោក កើត រិទ្ធ ហើយធ្វើសកម្មភាពបែបនេះ ក៏ពុំមែនជាគណនីរបស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នោះដែរ។ នេះតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤។
ក្រសួងយុត្តិធម៌ ក៏បានអំពាវនាវដល់ក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ច ស្រាវជ្រាវស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះករណីបែបនេះ និងបានអំពាវនាវដល់សាធារណជនទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចកលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដូចករណីខាងលើនេះ ដើម្បីចៀសវាងកុំឱ្យចាញ់បោកធ្វើឱ្យខាតបង់នូវទ្រព្យធនជាយថាហេតុ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


