ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌទួលគោក ចុះរៀបចំសណ្ដាប់ធ្នាប់ផ្លូវ ២៣០ បញ្ចៀសការកកស្ទះចរាចរណ៍
អាជ្ញាធរខណ្ឌទួលគោក បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់លើកំណាត់ផ្លូវ ២៣០ ដែលក្រុមអាជីវករមួយចំនួនយកចំណីផ្លូវធ្វើជាកន្លែងលក់ដូរ និង បញ្ចៀសការកកស្ទះដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់។

លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានប្រគល់ភារកិច្ចជូន លោក ស៊ឹប សុផង់ អភិបាលរងខណ្ឌ ទទួលបន្ទុកសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយ អនាម័យ បរិស្ថាន និងអនុវត្តវិធានការរដ្ឋបាល ចំពោះអាជីវករលក់ដូរផ្លែឈើ ការចតយានយន្តគ្រប់ប្រភេទ និងការចតយានយន្តលើកដាក់ ឬ ផ្ទេរទំនិញនៅលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវលេខ ២៣០ (ចាប់ពីផ្លូវលេខ ២១៥ ដល់ផ្លូវលេខ ២៤៥) សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោក ស៊ឹប សុផង់ អភិបាលរងខណ្ឌទួលគោក បានឲ្យដឹងថា អាជ្ញាធរកន្លងមកតែងចុះធ្វើសណ្តាប់ធ្នាប់នៅតាមបណ្តោយផ្លូវ ២៣០ នេះ ច្រើនលើកច្រើនសាដែរហើយ ទើបតែពេលថ្មីៗ នេះ អាជ្ញាធរក៏ទើបតែចុះរួចដែរ។ ចំពោះបញ្ហានេះ អាជ្ញាធរ តែងមានការយោគយល់ចំពោះអាជីវករ ដោយអនុញ្ញាតឲ្យអាជីវករលក់តែពេលយប់ ហើយអាចលក់បានតែនៅលើចិញ្ចើមផ្លូវ ប៉ុន្តែត្រឹមម៉ោង ០៦ ព្រឹក គឺ ទីតាំងលក់ដូរទាំងអស់ ត្រូវវេចខ្ចប់ប្រមូលកាកសំណល់សេសសល់ពីការលក់ដូរឲ្យមានអនាម័យ ដើម្បីថែរក្សាបរិស្ថានសាធារណៈ និងជួយកាត់បន្ថយកកស្ទះចរាចរណ៍ផង។

គួររំលឹកផងដែរថា កាលពីយប់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៤ លោកអភិបាលរងទទួលបន្ទុកបរិស្ថានអនាម័យសណ្ដាប់ធ្នាប់សាធារណៈ នៃគណៈអភិបាលខណ្ឌទួលគោក បានចុះអនុវត្តវិធានការរដ្ឋបាល មិនអនុញ្ញាតឲ្យមានការលក់ដូរនៅតាមបណ្ដោយផ្លូវលេខ ២៣០ និងចាត់វិធានការរដ្ឋបាល ដកហូតសម្ភារៈតាំងលក់លើផ្លូវ និងមិនអនុញ្ញាតឲ្យអាជីវករអ្នកប្រកបអាជីវកម្មលក់ដូរនៅតាមបណ្ដោយផ្លូវលេខ ២៣០ នេះ បន្តលក់លើផ្លូវទៀតនោះទេ។ ក្នុងករណីដែលក្រុមពួកគាត់នៅតែបន្តលក់នោះ អាជ្ញាធរនឹងចាត់វិធានការច្បាប់៕
អត្ថបទ ៖ ម៉េង






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


