ព័ត៌មានជាតិ
តុលាការកម្ពុជា ផ្តន្ទាទោសជនបរទេស១០នាក់ ជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធការផលិតសារធាតុញៀនខុសច្បាប់
សាលាដំបូងខេត្តព្រះសីហនុ សម្រេចផ្តន្ទាទោសជនបរទេសចំនួន ១០នាក់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់ក្នុងម្នាក់ចំនួន ១០០,០០០,000 (មួយរយលាន)រៀល ពាក់ព័ន្ធករណី ប៉ុនប៉ងផលិតដោយខុសច្បាប់នូវសារធាតុញៀន ផលិត រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុគីមីផ្សំ ទម្ងន់ ១៤តោន និងបទសម្អាតប្រាក់។
សេចក្តីប្រកាសព័ត៌មានសាលាដំបូងខេត្តព្រះសីហនុ ចុះថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា ជនជាប់ចោទទាំងរួមមានឈ្មោះ ១. LIN YANG HONG ២. LI CHONG HUI ៣. ZHEN MING JIAN ៤. TSAI YI TSUNG ៥. CHEN TE JEN ៦. CHEN WEI YU ៧. TSAI CHENG WEN ៨. YU WEN WU
៩. CHENG WEI LIAO (LIAO CHENG WEI) និងជនជាប់ចោទទី១០. ឈ្មោះ SHEN YUAN។

ការសម្រេចផ្តន្ទាទោសនេះ បន្ទាប់ពីក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តព្រះសីហនុ បានបើកសវនាការជាសាធារណៈជាច្រើនលើក ដើម្បីជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌ ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងបទល្មើស ប៉ុនប៉ងផលិតដោយខុសច្បាប់នូវសារធាតុញៀន ផលិត រក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុគីមីផ្សំ និងសម្អាតប្រាក់។
សវនាការជាសាធារណៈ បានចាប់ផ្តើម កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣, ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣, ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤, ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤, ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ និងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ ទៅតាមនីតិវិធី និងបានប្រកាសសាលក្រម” ផ្តន្ទាទោស ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ។
ការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ដោយយោងបទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៩, មាត្រា៤៧ និង មាត្រា៥៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងពីបទ សម្អាតប្រាក់ បទល្មើសព្រហ្មទណ្ឌដែលមាន ចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៨ នៃច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម។
ជនល្មើសបានប្រព្រឹត្តនៅនៅចំណុចទីតាំងគ្មានលេខ ផ្លូវលំ ភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា និងឃ្លាំង គ្មានលេខ ផ្លូវបេតុង ក្រុម១១ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ២០២២។ អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ បញ្ជាក់បន្ថែមថា ចំពោះគ្រឿងញៀនទាំងអស់ ត្រូវបានរឹបអូសបំផ្លាញចោល។

កាលពីខែ កក្កដា ឆ្នាំ ២០២២ ជនជនជាតិចិនតៃវ៉ាន់ចំនួន ០៧នាក់ ត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធរក្សាទុកសារធាតុញៀន និងគីមីផ្សំជាង ១៤ តោន នៅខេត្តព្រះសីហនុ។
ប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចក៏បានហកហូតវត្ថុតាងរួមមាន សារធាតុគីមី និងគីមីផ្សំចំនួន ១៤តោន និង១៦០គីឡូក្រាម, ឧបករណ៍សម្ភារកែច្នៃផលិត រួមមាន ឆ្នាំងប្រតិកម្មចំនួន៥០គ្រឿង, កែវប្រតិកម្មចំនួន០៧គ្រឿង, ម៉ាស៊ីនភ្លើងចំនួន០៣គ្រឿង និងសម្ភារកែច្នៃជាច្រើនទៀត៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា