ព័ត៌មានជាតិ
ព្រលានយន្តហោះសៀមរាប ត្រៀមធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទាន់ពេល ប្រសិនមានគ្រោះថ្នាក់ឡើង
នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខ អាជ្ញាធរអាកាសចរណ៍របស់កម្ពុជា នឹងធ្វើសមយុទ្ធទ្រង់ទ្រាយធំមួយនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីផ្តល់នូវការសម្របសម្រួល និងឆ្លើយតបទាន់ពេលវេលាទៅនឹងគ្រោះថ្នាក់ដែលអាចកើតឡើងនៅអាកាសយានដ្ឋាន។

លោក សេង រ៉ាវុធ អគ្គនាយករង នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានលើកឡើងថា ការធ្វើសមយុទ្ធនេះ ជាតម្រូវការចាំបាច់ ដែលគ្រប់ព្រលានយន្តហោះអន្តរជាតិត្រូវធ្វើ ដើម្បីវាយតម្លៃថា មានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការគ្រប់គ្រងគ្រាមានអាសន្នណាមួយនៅក្នុងក្នុងព្រលាន ឬនៅជិតព្រលាន។
ជាមួយគ្នានេះ លោក ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក៏បានលើកឡើងថា ការធ្វើសមយុទ្ធនេះ ជាផែនការគ្រប់គ្រងគ្រោះអាសន្ន។ វាបានកំណត់យ៉ាងច្បាស់នូវតួនាទីរបស់ស្ថាប័ន/អង្គការ ដែលមានការពាក់ព័ន្ធ ទាំងអស់ទាំងក្នុង និងក្រៅអាកាសយានដ្ឋាន។ បន្ថែមពីនេះទៀត ផែនការនេះបានធ្វើការទំនាក់ទំនង, យល់ដឹង និងរៀបចំជាស្រេចក្នុងបំណងដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធិភាព ក្នុងគ្រោះអាសន្នមួយដែលកើតមាននៅក្នុង បរិវេណ ឬក្បែរអាកាសយានដ្ឋាន ដូចជាកំណត់នូវបែបបទនៃការទំនាក់ទំនងរវាង ស្ថាប័ន និងអាជ្ញាធរ នានា ដែលមាន ការពាក់ព័ន្ធ ។ ពិពណ៌នានូវរបៀបការពារមនុស្ស និងទ្រព្យសម្បត្តិក្នុងកំឡុងពេលមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយដែលកើតឡើង ។ ជាមួយនេះ សមយុទ្ធនេះក៏ជាការរៀបចំកម្លាំងមនុស្ស, សម្ភារៈបរិក្ខារ, មធ្យោបាយនានា និងធនធានដទៃទៀតដែលមាន ដើម្បីប្រើប្រាស់ក្នុងអំឡុងពេលធ្វើអន្តរាគមន៍និងប្រតិបត្តិការស្ដារស្ថានភាពអោយប្រសើរឡើងវិញ។

សូមជម្រាបថា កាលពីខែវិច្ឆិកាឆ្នាំ១៩៩៧ កម្ពុជាបានជួបឧបទ្ទវហេតុធ្លាក់យន្តហោះមួយគ្រឿងនៅក្បែរព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។ បន្ទាប់មកនៅឆ្នាំ២០០៦ ក៏មានហេតុការណ៍ធ្លាក់យន្តយន្តហោះនៅភ្នំបូកគោ នៅឆ្នាំ២០០៧ យន្តហោះមួយគ្រឿងទៀតបានធ្លាក់នៅរាជធានីភ្នំពេញ និងឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ក៏មានហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅខេត្តពោធិសាត់ដែរ។
លោកសំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប សូមកុំមានការភ្ញាក់ផ្អើល ចំពោះសមយុទ្ធនាថ្ងៃទី២៧ ខែកុម្ភៈនេះ។ ជាមួយគ្នានេះ លោកអភិបាលរងក៏បានណែនាំដល់បណ្តាអាជ្ញាធរក្រុងស្រុកដែលនៅតាមតម្រាយផ្លូវរបស់រថយន្តសង្គ្រោះឆ្លងកាត់ឲ្យពួកគាត់បានដឹងអំពីព្រឹត្តិការណ៍នេះ ចៀសវៀងការយល់ច្រលំណាមួយកើតឡើង៕
ដោយ៖ជុន កុសល




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


