ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីឱ្យសិទ្ធិរើសគ្រូនិងនាយកសាលាទៅកាន់មន្ទីរអប់រំខេត្ត
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យអភិបាលខេត្ត អភិបាលស្រុក ប្រគល់សិទ្ធិជ្រើសរើសគ្រូ ឬនាយកសាលាទៅកាន់មន្ទីរអប់រំខេត្ត ដើម្បីពង្រឹងគ្រឹះអប់រំឱ្យបានរឹងមាំពីថ្នាក់បឋម។

ថ្លែងក្នុងពិធីបិទសន្និបាតការងារក្រសួងអប់រំ រសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាការអប់រំពីថ្នាក់បឋមគឺជារឿងសំខាន់ដែលមានឥទ្ធិពលដល់ការសិក្សានាពេលអនាគតរបស់សិស្ស។ ដើម្បីតម្រង់ទិសសិស្សឱ្យបានត្រឹមត្រូវការទទួលបានការអប់រំពីថ្នាក់តូចៗគឺសំខាន់ ដែលតម្រូវឱ្យមានការជ្រើសរើសគ្រូមានជំនាញ ដែលចាំបាច់ត្រូវតែចេញពីការជ្រើសរើសដោយមន្ទីរជំនាញក្នុងខេត្ត។
សម្ដេចថា៖ «ត្រូវប្រគល់សិទ្ធិ អនុវត្តន៍សហការជាមួយនឹងជំនាញព្រោះជួនកាលអភិបាលស្រុកគាត់មិនមានជំនាញទេ! អភិបាលស្រុកខ្លះគាត់អតីតទាហានគាត់ច្បាំងមួយជីវិត យើងមិនមែនមើលស្រាលគាត់ទេ គាត់អាចយល់តែមិនអាចយល់ពីនិយាមនូវជំនាញ។ អភិបាលខេត្ត អភិបាលស្រុក ត្រូវប្រគល់សិទ្ធិដល់មន្ទីរដើម្បីធ្វើការ សុំឱ្យយល់លើកិច្ចការងារនេះ»។

សម្ដេចធិបតីបញ្ជាក់ថាបញ្ហាគ្រូមានគុណភាព និងបរិមាណជាការប្រឈមមួយនាពេលបច្ចុប្បន្ន ហើយការពង្រឹងគុណភាពពីថ្នាក់បឋមទៅគឺជារឿងសំខាន់ដូច្នេះការរើសគ្រូដែលមានគុណសម្បត្តិគឺជារឿងដែលត្រូវគិតគូរសំខាន់៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


