ព័ត៌មានជាតិ
មន្ត្រីបើកកិច្ចប្រជុំដោះស្រាយបញ្ហាបាក់ច្រាំងទន្លេតាមបណ្ដោយព្រំដែនវៀតណាម
មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជាបានបើកកិច្ចប្រជុំអន្តរក្រសួងមួយនៅថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥នេះ ដើម្បីសិក្សា និងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់ និងព្រែកជ្រៃធំនៅតាមបណ្ដាយព្រំដែនកម្ពុជា-វៀតណាម។

កិច្ចប្រជុំនេះដឹកនាំដោយរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនលោក ឡាំ ជា នៅក្រសួងមហាផ្ទៃ ដោយបន្តតាមដាន ត្រួតពិនិត្យ និងពិភាក្សា របស់គណៈកម្មការអន្តរក្រសួងដើម្បីសិក្សានិងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់និងព្រែកជ្រៃធំនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ដើម្បីស្វែងរកដំណោះស្រាយ អំពីបញ្ហាប្រឈមមួយចំនួន ក្នុងការទប់ស្កាត់កុំឱ្យមានការបាក់ច្រាំងទន្លេ បន្ថែមទៀត ដោយឈរលើមូលដ្ឋានគោរពអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសនីមួយៗ ធ្វើយ៉ាងណាឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។

ព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ត្រូវបានគណៈកម្មការចម្រុះព្រំដែនប្រទេសទាំងពីរឯកភាពខណ្ឌសីមា និងបោះបង្គោលព្រំដែនរួចហើយ ដោយខ្សែព្រំដែននៅកំណាត់នេះដើរតាមផ្លូវទឹកនៃ ទន្លេបាសាក់។ ជាលក្ខណៈបច្ចេកទេសខ្សែព្រំដែននេះគឺ ដើរតាម “បន្ទាត់ទ្រូងនៃជ្រលងទឹកជ្រៅនៃផ្លូវទឹក (Thalweg-ផ្លូវទឹកដែលអាចធ្វើនាវាចរណ៍ បាន) ស្របតាមគោលការណ៍ច្បាប់អន្តរជាតិនិងការអនុវត្តជាអន្តរជាតិ ដូចមានចែងក្នុងប្រការ១ នៃសន្ធិ សញ្ញាបំពេញបន្ថែមឆ្នាំ២០០៥៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


