ព័ត៌មានជាតិ
ពលរដ្ឋរីករាយ និងត្រៀមខ្លួនពីចម្ងាយសម្រាប់ការចូលរួមសង្ក្រាន្តវត្តភ្នំ នាពេលខាងមុខ ក្រោមម្លប់សន្តិភាព
គិតត្រឹមថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥ នេះ អាជ្ញាធររាជធានី និងមន្ត្រី នៃមន្ទីរជំនាញពាក់ព័ន្ធ បានកំពុងបន្តការយកចិត្តទុកដាក់ក្នុងការរៀបចំដំឡើងបដា , ស្តង់ប្រពៃណី និងសោភណភាពផ្សេងៗ ទាក់ទងនឹងការប្រារព្ធសង្ក្រាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតចូលមកដល់នាពេលខាងមុខ។

ទិដ្ឋភាពទូទៅនាតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ មានប្រជាពលរដ្ឋ សិស្ស-និស្សិតជាច្រើន បានបន្តទៅដើរលេងកម្សាន្ត និងទស្សនាពីការរៀបចំតុបតែងលម្អរបស់ក្រុមអាជ្ញាធរផងដែរ។

ប្រជាពលរដ្ឋបានលើកឡើងថា ត្បិតចូលឆ្នាំខ្មែរមិនទាន់មកដល់ក៏ពិតមែន ប៉ុន្តែបន្ទាប់ពីមើលឃើញពីការរៀបចំត្រៀមលក្ខណៈរបស់អាជ្ញាធរបណ្តើរៗ ហើយនោះ ពួកគាត់មានអារម្មណ៍រំភើបរីករាយ រំពឹងចង់ឱ្យថ្ងៃសង្ក្រាន្តចូលមកដល់ ដើម្បីអាចចូលរួមលេងកម្សាន្តសប្បាយជាមួយប្រជាពលរដ្ឋមកពីគ្រប់ទិសទី ក្រោមម្លប់ នៃសុខសន្តិភាពពេញលេញរបស់ប្រទេសជាតិ។

សិស្ស-និស្សិត ដែលទំនេរពីម៉ោងសិក្សា បានមកលេងកម្សាន្តតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ បានលើកឡើងផងដែរថា ជាក់ស្ដែងនៅព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥ នេះ សង្កេតឃើញមានការរៀបចំខ្លោងទ្វារសង្ក្រាន្តវត្តភ្នំ និងការរៀបចំផ្សេងៗ ទៀតជាច្រើន លេងកម្សាន្តសប្បាយរីករាយ។

សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងប្រារព្ធឡើងរយៈពេល ០៣ ថ្ងៃ នៅថ្ងៃទី ១៤ , ១៥ និងទី ១៦ ខែមេសា ឆ្នាំ ២០២៥ ខាងមុខ៕
អត្ថបទ ៖ សុភា









-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


