ព័ត៌មានជាតិ
អគ្គនាយករង ប.ស.ស ៖ ការបន្តសហការជាមួយ JICA នឹងជួយឱ្យការអនុវត្ត របបសន្តិសុខសង្គមនៅកម្ពុជា កាន់តែប្រសើរឡើង
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស បានលើកឡើងថា ប.ស.ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតែបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ដើម្បីឈ្វេងយល់អំពីចំណុចអាទិភាព នៃការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា ជាពិសេសរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព។

នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកវេជ្ជបណ្ឌិត យ៉ូតា យ៉ូកូបូរី ទីប្រឹក្សាគោលនយោបាយសុខាភិបាលរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំនៅក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី ២៤ មេសា នៅទីស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានបន្តថា ការបន្តសហការជាមួយ JICA នឹងជួយឱ្យការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជាកាន់តែប្រសើរឡើងបន្ថែមទៀត។

លោកវេជ្ជបណ្ឌិត យ៉ូតា យ៉ូកូបូរី ទីប្រឹក្សាគោលនយោបាយសុខាភិបាល បានថ្លែងការកោតសរសើរចំពោះការអនុវត្តការងាររបស់ ប.ស.ស. ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការគាំទ្រសេវាសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា និងក៏ជាចំណែកមួយដ៏ចាំបាច់ក្នុងការរួមចំណែកលើការពង្រីកការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជាផងដែរ។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត យ៉ូតា យ៉ូកូបូរី ក៏បានធ្វើបទបង្ហាញអំពីអាទិភាពរបស់ទីភ្នាក់ងារ JICA លើការគាំទ្រកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសុខាភិបាលផងដែរ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


