ព័ត៌មានជាតិ
កងទ័ពកម្ពុជា ចិន និងឡាវ ត្រូវបានអញ្ជើញឱ្យចូលរួមព្យុហយាត្រាក្នុងពិធីរំលឹកខួប៥០ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាម
តបតាមការអញ្ជើញរបស់ភាគីវៀតណាម កងទ័ពកម្ពុជា នឹងចូលរួមធ្វើក្បួនព្យុហយាត្រារួមគ្នាជាមួយកងទ័ពមកពីប្រទេសចិន និងឡាវ ក្នុងថ្ងៃរំលឹកខួប៥០ឆ្នាំនៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិរបស់វៀតណាម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។

ពាក់ព័ន្ធនឹងចូលរួមរបស់កងទ័ពកម្ពុជាក្នុងព្យុហយាត្រានេះ ត្រូវបានលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ឱ្យដឹងថា គឺជានាយទាហានរងនៃកងរាជអាវុធហត្ថ តាមការប្រគល់ភារកិច្ចពីក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។
បើតាមឧត្តមសេនីយ៍ត្រី អេង ហ៊ី ផែនកងទ័ពដែលជាកម្លាំងកងរាជអាវុធហត្ថនេះ មានចំនួន១១៩នាក់ ដើម្បីចូលរួមព្យុហយាត្រា ដោយបានហាត់សមសម្រាប់ពិធីផ្លូវការនាថ្ងៃទី៣០ ខែមេសាស្អែកនេះ។ វត្តមានចូលរួមរបស់កងយោធពលខេមរភូមិន្ទ នៅក្នុងពិធីរំលឹកខួប៥០ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាមនេះ គឺតាមការស្នើសុំរបស់ភាគីវៀតណាម ហើយនេះក៏បានបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពនៃប្រទេសទាំងពីរផងដែរ។ ឧត្តមសេនីយ៍ត្រី អេង ហ៊ី ប្រាប់កម្ពុជាថ្មី ដូច្នេះ។

ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ – ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ជាខួប៥០ឆ្នាំគត់ដែលវៀតណាមបានវាយរំដោះបានភាគខាងត្បូងប្រទេស ហើយបង្រួបបង្រួមទៅជាប្រទេសវៀតណាមតែមួយ លែងមានវៀតណាមខាងជើង និងវៀតណាមខាងត្បូងទៀតហើយ។ នៅខួប៥០ឆ្នាំនេះ វៀតណាម នឹងរៀបចំប្រារព្ធក្នុងទ្រង់ទ្រាយធំ ដោយបានអញ្ជើញថ្នាក់ដឹកនាំប្រទេសនានា រួមទាំងកម្ពុជាផងដែរ ពោលគឺតបតាមការអញ្ជើញរបស់លោក តូ ឡឹម អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញចូលរួមអបអរសាទរទិវាជាតិនេះនៅទីក្រុងហូជីមិញ។

អ្វីដែលជាការកត់សម្គាល់ គឺជោគជ័យរបស់វៀតណាមក្នុងការបង្រួបបង្រួមឱ្យទៅជាប្រទេសតែមួយ ដែលមកដល់ពេលនេះមានរយៈពេល៥០ឆ្នាំមកហើយនោះ គឺមានការរួមចំណែកជួយពីសំណាក់ប្រជាជនកម្ពុជា។ ក្នុងកិច្ចសម្ភាសពិសេសជាមួយសារព័ត៌មានកម្ពុជាថ្មី កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ លោក ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានអះអាងថា ការប្រារព្ធពិធីអបអរសាទរអនុស្សាវរីយ៍លើកទី៥០នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិរបស់វៀតណាម នៅថ្ងៃទី៣០ ខែមេសា គឺជាឱកាសមួយសម្រាប់វៀតណាម ដើម្បីសម្តែងការដឹងគុណចំពោះការគាំទ្រដ៏ធំធេងរបស់មិត្តភក្តិអន្តរជាតិ រួមទាំងប្រជាជនកម្ពុជា។
លោកឯកអគ្គរដ្ឋទូតវៀតណាម គូសបញ្ជាក់ថា ការគាំទ្រ ជំនួយ និងការលះបង់ដ៏ធំធេងរបស់ប្រជាជនកម្ពុជា បានជួយកងទ័ព និងប្រជាជនវៀតណាមសម្រេចបានជ័យជម្នះជាប្រវត្តិសាស្ត្រថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


