Connect with us

ព័ត៌មានជាតិ

សហជីពនៅកម្ពុជាថា រាជរដ្ឋាភិបាលបានលើកកម្ពស់លក្ខខណ្ឌការងារឲ្យកាន់តែមានស្ដង់ដារខ្ពស់ដូចបណ្ដាប្រទេសនៅក្នុងតំបន់ដែរ

បានផុស

នៅ

សហជីពនៅកម្ពុជាបានលើកឡើងថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រពង្រឹងជំនាញបច្ចេកទេសវិជ្ជាជីវៈ បង្កើនផលិតភាពការងារដែលមានភាពបត់បែនខ្ពស់ ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែមានស្ដង់ដារខ្ពស់ដូចបណ្ដាប្រទេសនៅក្នុងតំបន់ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំ សឿន ប្រធានសហជីពពលកម្មជាតិកម្ពុជា (NLC)បានថ្លែងថា «រាជរដ្ឋាភិបាលតាមរយៈលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺបានបង្ហាញការតាំងចិត្ត និងយុទ្ធសាស្រ្តជាច្រើនដើម្បីលើកកម្ពស់លក្ខខណ្ឌការងារ ការគោរពសិទ្ធិសេរីភាពរបស់កម្មករនិយោជិតដែលជាអាទិភាពដ៏សំខាន់បំផុត»។

លោកបន្តថា «រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាពង្រឹងជំនាញបច្ចេកទេសវិជ្ជាជីវៈ បង្កើនផលិតភាពការងារដែលមានភាពបត់បែនខ្ពស់ក្នុងការឆ្លើយតបនឹងតម្រូវការទីផ្សារអន្តរជាតិ ជាពិសេសលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែមានស្ដង់ដារខ្ពស់ដូចបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីដែរ»។

បើតាមលោក សំ សឿន រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំ(២០២៤-២០២៨)របស់ខ្លួន ដើម្បីធានាការអនុវត្តលក្ខខណ្ឌស្តង់ដាការងារ សិទ្ធិសេរីភាពសហជីព សិទ្ធិរបស់កម្មករនិយោជិត និងធានាសុខមាលភាពរបស់កម្មករនិយោជិត និងទេសន្តរប្រវេសករ រួមទាំងការផ្តល់ទស្សនវិស័យសេដ្ឋកិច្ចទីផ្សារការងារផងដែរ។

លោកបានសង្កត់ធ្ងន់ថា កម្ពុជាមិនមែនជាប្រទេសដែលអាក្រក់ដូចដែលគេបានចោទនោះទេ កម្ពុជាតែងតែប្រៀបធៀបខ្លួនឯងជាមួយប្រទេសដទៃផ្សេងទៀត ហើយមានអង្គការអន្តរជាតិខាងការងារ (ILO), គម្រោងប៊ីហ្វែសស៊ី (BFC) និងម្ចាស់ពាណិជ្ជសញ្ញា (Brand)ទាំងអស់ជាសាក្សីថា កម្ពុជាអនុវត្តន៍បានល្អយ៉ាងណាខ្លះក្នុងរយៈពេល២០ឆ្នាំមកនេះពាក់ព័ន្ធនឹងលក្ខខណ្ឌការងារ និងសេរីភាពរបស់អង្គការវិជ្ជាជីវៈ។

ចំពោះលោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជា ពន្លឺកម្មករ បានថ្លែងថា «ផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់រាជរដ្ឋាភិបាល ដែលមានបង្កើតទារកដ្ឋាននៅតាមតំបន់រោងចក្រ និងការបង្កើតឱ្យមានការប្រកួតប្រជែង «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» គឺសុទ្ធសឹងតែជាផែនការលើកកម្ពស់ទំនួលខុសត្រូវសង្គម និងពង្រឹងប្រសិទ្ធភាព និងគុណភាពស្របតាមស្ដង់ដារអន្តរជាតិដូចទៅនឹងបណ្ដារប្រទេសក្នុងតំបន់ដែរ»។

លោកបន្តថា ការផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈជូនយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ១.៥លាននាក់ជាមួយនឹងប្រាក់ឧបត្ថម្ភ និងការផ្តល់ឱ្យកម្មករនិយោជិតមានឱកាសសិក្សា ដើម្បីបង្កើនសមត្ថភាព និងសិក្សាជំនាញថ្មីក៏ជាអ្វីដែលរដ្ឋាភិបាលកម្ពុជាបានគិតគូ ហើយក៏ជាផ្នែកមួយចង់ឱ្យមានគុណភាព ទទួលស្គាល់ស្ដង់ដារ​ទាំងការងារ និងផលិតផលដោយអន្តរជាតិ។

លើសពីនេះ លោកបានកត់សម្គាល់ឃើញថា កម្ពុជាបានត្រៀមនូវអ្វីដែលជាកញ្ចប់ឆ្លើយតបទៅនឹងផលប៉ះពាល់ណាមួយដែលប៉ះពាល់ទៅលើវិស័យពាណិជ្ជកម្មកម្ពុជា ដោយសារតែការសម្រេចចិត្តដោយអយុត្តិធម៌ណាមួយ។ ការលើកកម្ពស់លក្ខខណ្ឌការងារ ការគោរពសេរីភាពកម្មករនិយោជិត វាគឺជាអាទិភាព ដូច្នេះបានជាកម្ពុជាភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារ។

សហជីពលើកឡើងថា ក្នុងរយៈពេល២០ឆ្នាំមកនេះ កម្ពុជាមិនបានងាកចេញពីគោលនយោបាយនេះទេ ដែលសបញ្ជាក់យ៉ាងច្បាស់ពីភាពចាំបាច់នៃការធានាលក្ខខណ្ឌការងារ សេរីភាពអង្គការវិជ្ជាជីវៈនៅកម្ពុជា ដើម្បីធានាថាផលិតផលដែលផលិតបាននៅកម្ពុជា គឺជាផលិតផលដែលមានភាពស្អាតស្អំ និងគោរពតាមស្ដង់ដារអន្តរជាតិ។ ចំណែកអនុសញ្ញាអន្តរជាតិនានាដែលកម្ពុជាបានផ្ដល់សច្ចាប័ន កម្ពុជានៅតែបន្តពិនិត្យ និងបន្តសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ ILO បើទោះបីគេមិនជឿលើកម្ពុជា ក៏គេជឿលើអ្វីដែលជាយន្តការរបស់អង្គការ ILO ដែលកំពុងតែអនុវត្តនៅកម្ពុជានេះស្រាប់។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍទីផ្សារការងារ ដើម្បីឱ្យឆ្លើយតបនឹងបម្រែបម្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម និងបច្ចេកវិទ្យា ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ច និងពង្រឹងសុខុមាលភាពសង្គម តាមរយៈការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្រ និងគោលនយោបាយជាតិសំខាន់ៗមួយចំនួនដែលរាជរដ្ឋាភិបាលបានដាក់ចេញកន្លងមក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រសួងមុខងារ នឹងចាប់ដៃអង្គភាពប្រឆាំងអំពើពុករលួយ បង្ក្រាបជនស៊ីឈ្នួលរត់ការ​ចូល​ក្របខណ្ឌ​រដ្ឋ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ភ្នំភ្លើងនៅអាឡាស្កា ជិតផ្ទុះជាមួយកម្លាំងដ៏ខ្លាំង ខណៈអ្នកជំនាញព្រមានពីគ្រោះថ្នាក់ធ្ងន់ធ្ងរ

ព័ត៌មានជាតិ២៣ ម៉ោង មុន

តើមន្ទីរពេទ្យជាតិ តេជោសន្តិភាព​ ដែលមានគ្រែពេទ្យជិត១ម៉ឺន មានព្យាបាលជំងឺអ្វីខ្លះ?

សន្តិសុខសង្គម១៣ ម៉ោង មុន

ឆ្លងចរន្ត​ផ្ទុះ​ឆាបឆេះ​បង្គោលភ្លើង២ដើម ផ្អើល​ពលរដ្ឋ​លើ​ផ្លូវ​កែវចិន្តា

ព័ត៌មានជាតិ២៣ ម៉ោង មុន

នគរបាលអំពាវនាវពលរដ្ឋ ទៅបន្តសុពលភាពអត្តសញ្ញាណប័ណ្ណ ដើម្បីទុកសម្រាប់ប្រើប្រាស់តាមតម្រូវការ

Sokha Hotels

ព័ត៌មានពេញនិយម