ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីច្រានចោលសំណើបើករោងចក្រផលិតបារីអគ្គិសនី
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានច្រានចោលសំណើរបស់រដ្ឋមន្ត្រីពាណិជ្ជកម្មប្រទេសមួយដែលយកសំណើរបស់ក្រុមហ៊ុនរបស់ខ្លួនក្នុងការចង់បើករោងចក្រផលិតបារីអគ្គិសនីនៅកម្ពុជា។ សម្ដេចថាទោះផលិតគោលដៅនាំចេញក៏ដោយក៏មិនត្រូវការដែរ។

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០» ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាសម្ដេចបានឱ្យគោលការណ៍នេះទៅរដ្ឋមន្ត្រីពាណិជ្ជកម្មរួចហើយ បើសិនជាមានការស្នើសុំផ្សេងក៏ច្រានចោលដែរ។
សម្ដេចថា៖ «ខ្ញុំថាមិនបាច់ទេ! ទោះបីផលិតសម្រាប់នាំចេញក៏អត់ចាំបាច់ដែរ! យើងមានជំរើសរាប់ពាន់មុខដើម្បីផលិត អ៉ីចឹងអត់មានបារី អត់មានក្រុមហ៊ុនផលិតបារីអគ្គិសនីនៅកម្ពុជាក៏យើងមិនក្រដែរ»។

សម្ដេចថ្លែងដោយមានក្ដីបារម្ភពាក់ព័ន្ធនឹងការប្រើប្រាស់បារីអេឡិចត្រូនិកដោយយុវជនកម្ពុជាផងដែរ និងបានបញ្ជាឱ្យអាជ្ញាធរត្រួតពិនិត្យលើការប្រើប្រាស់នេះផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


