ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំ គ្រោងប្រមូលផលទុរេនប្រមាណ១ម៉ឺន៥ពាន់តោន លក់ទៅកាន់ទីផ្សារ
ទុរេនជាដំណាំសក្តានុពលដ៏សំខាន់មួយនៃខេត្តត្បូងឃ្មុំ គិតត្រឹមថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ ទុរេន៤ប្រភេទ ប្រជាកសិករចាប់ផ្ដើមប្រមូលផលបណ្តើរៗហើយ លើផ្ទៃដី១ពាន់ហិកតា។ ជាមួយនឹងផល១៥តោន ក្នុង១ហិកតា ខេត្តគ្រោងប្រមូលផលទុរេន ១ម៉ឺន៥ពាន់តោន ក្នុងតម្លៃក្រោម២ម៉ឺនរៀលក្នុង១គីឡូក្រាម។

លោក ហេង ទូច អាយុ៤៦ឆ្នាំ រស់នៅភូមិចន្ទូង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា លើផ្ទៃដីទំហំដី៦ហិកតា មានទុរេនចំនួន៨៥០ដើម ពូជទុរេនមួនថង គាត់មានក្តីរំពឹងថា នឹងទទួលបានទិន្នផល ៧០តោន ក្នុងឆ្នាំ២០២៥នេះ ហើយនៅចុងខែឧសភា នឹងចាប់ប្រមូលផលហើយ លក់បោះដុំ១គីឡូក្រាមតម្លៃ១ម៉ឺន២ពាន់រៀល លក់រាយ១ម៉ឺន៨ពាន់រៀល។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជាក់ឲ្យដឹងដែរថា ខេត្តត្បូងឃ្មុំ មានផ្ទៃដីដាំទុរេន ទំហំ១ពាន់ហិកតា កសិករបានដាំទុរេន៤ប្រភេទរួមមាន ពូជមួនថង ពូជមូសាំងគីម ពូជ រី៦ និងពូជ រី៩ គ្រប់ទាំង៧ស្រុក/ក្រុង ហើយស្រុកដែលបានដាំទុរេនច្រើនជាងគេមាន ២ស្រុក គឺស្រុកតំបែរ និងស្រុកមេមត់ ដែលមានផ្ទៃដីដាំដុះរហូតដល់ ៦០០ហិកតាឯណោះ។

លោកប្រធានមន្ទីរបានបញ្ជាក់ឲ្យដឹងទៀតថា កន្លងមកជំនាញបានចុះបណ្តុះបណ្តាលដល់ប្រជាកសិករដាំទុរេន ទាំងបច្ចេកទេសដាំ ការជ្រើសរើសពូជ ការថែទាំដាក់ជី ការបាញ់ថ្នាំសម្លាប់មេរោគ ដង្កូវដួង ។ល។ លទ្ធផលកសិករប្រមូលផលបានដូចការរំពឹងទុកមែន ទុរេនប្រកបដោយគុណភាព មានសុវត្ថិភាព គ្មានសារធាតុពុល នៅឆ្នាំ២០២៥នេះ ខេត្តយើងនឹងដាក់ការរំពឹងទុកប្រមូលបានទិន្នផលទុរេន មិនក្រោម១ម៉ឺន៥ពាន់តោននោះទេ៕
អត្ថបទ៖ សាន វិឡែម


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


