ព័ត៌មានជាតិ
សិល្បករ-សិល្បការិនី២៥រូបទទួលអំណោយពីសមាគម
សិល្បករ-សិល្បការិនីចំនួន២៥រូបដែលមានជីវភាពខ្វះខាតបានមកទទួលអំណោយពីសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមតាមរយ:«មូលនិធិសិល្បករចាស់ជរា»ដើម្បីជួយសម្រួលជីវភាពអំឡុងពេលជំងឺកូវីដ-១៩។
អំណោយដែលសិល្បករ-សិល្បការិនីទាំង២៥នាក់ទទួលបាននោះរួមមាន ,អង្ករ៥០គីឡូ ត្រីខ១យួរ មី១កេស និងម៉ាស់១ដុំ(៥០ម៉ាស)។
លោកហេង ឡុង បញ្ជាក់ថា អំណោយនេះគឺដើម្បីជួយសម្រួលសិល្បករ-សិល្បការិនីដែលជួបការខ្វះខាតដោយសារការរីករាលដាលវីរុសកូវីដ-១៩។

លោកបន្តថា សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមសូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់«មូលនិធិសិល្បករចាស់ជរា» ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ដែលបានឧបត្ថម្ភថវិកា៥ម៉ឺនដុល្លារក្នុង១ឆ្នាំក្នុងរយ:ពេល៥ឆ្នាំ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


