ព័ត៌មានជាតិ
អ្នកគ្រូវ័យ២៦ឆ្នាំម្នាក់ផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួនសង្ស័យមានវិបត្តិផ្លូវចិត្ត
សង្ស័យមានវិបត្តិផ្លូវចិត្តក្នុងគ្រួសារ ធ្វើឲ្យអ្នកគ្រូបង្រៀនវ័យ២៦ឆ្នាំម្នាក់សម្រេចចិត្តផឹកទឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួន ពេលប្រកាច់បែកពពុះមាត់ពេញផ្ទះទើបមានអ្នកដឹង និងដឹកយកទៅជួយសង្គ្រោះនៅមន្ទីរេពេទ្យតែហួសពេលទៅហើយ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នៅភូមិ កណ្ដាល ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ យាន សុខអាន ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅ ភូមិ -ឃុំ កើតហេតុខាងលើ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះបានផឹកថ្នាំបាញ់ស្មៅម៉ាក « កាំ ម៉ូ សូន» ដោយគ្មានសាច់ញាត្តិណាបានដឹងនោះទេ ខណៈនាងប្រកាច់បែបពពុះមាត់ទៅហើយ ទើបក្រុមគ្រួសារភ្ញាក់ផ្អើលឆោឡោ នាំគ្នាដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្តទាំងយប់ តែមិនទាន់ទៅដល់មន្ទីរពេទ្យផងនាងបានស្លាប់បាត់ទៅហើយ។
តាមការរៀបរាប់របស់ក្រុមគ្រួសារបានឲ្យដឹងថា គ្មានអ្នកណាម្នាក់បានដឹងអំពីមូលហេតុដែលនាំឱ្យ អ្នកគ្រូ សុខអាន សម្រេចបញ្ចប់ជីវិតខ្លួនទាំងវ័យក្មេងបែបនេះទេ។
សមត្ថកិច្ចដែលបានចុះដល់កន្លែងកើតហេតុបានឲ្យដឹងថា តាមការសាកសួរពីអ្នកជិតខាងបានឲ្យដឹងថា ការសម្រេចបញ្ចប់ជីវិតខ្លួនឯង របស់អ្នកគ្រូ យាន សុខ អាន ទំនងអាចបណ្ដាលមកពីមានវិបត្តិក្នុងគ្រួសារ តែគេមិនបានលម្អិតអំពីវិបត្តិធ្ងន់ធ្ងរបែបណានោះ ទេ ទើបនាងសម្រេចចិត្តធ្វើអត្តឃាតបែបនេះ៕
អត្ថបទ ៖ សោ និយមរដ្ឋ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


