ព័ត៌មានជាតិ
ច្រត់ព្រះនង្គ័ល! ព្រះមហាក្សត្រ ព្រះរាជទានអំណោយជូនកសិករ១០០នាក់តំណាងកសិករទូទាំងប្រទេស
ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងប្រោសព្រះរាជទាន នូវព្រះរាជអំណោយ ជានិមិត្តរូបដ៏ថ្លៃថ្លាបំផុតជូនប្រជាកសិករ ១០០នាក់ មកពីស្រុក ក្រុង ក្នុងខេត្តកំពង់ឆ្នាំង តំណាងឱ្យកសិករនៅទូទាំងប្រទេស។ ព្រះរាជទានអំណោយ ធ្វើឡើងនៅក្នុងបុណ្យព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលបានរៀបចំឡើងនៅទឹកដីក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ត្រូវនឹងថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២៥។

នៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លដ៏ឧត្តុងឧត្តមនេះ ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះអង្គសព្វព្រះរាជហឬទ័យ ស្តេចយាងប្រោសព្រះរាជទាន ព្រះរាជអំណោយដល់ប្រជាកសិករចំនួន ១០០នាក់ បុរស ៥០នាក់ ស្រ្តី ៥០ នាក់ តំណាងឱ្យប្រជាកសិករនៅទូទាំងព្រះរាជណាចក្រកម្ពុជា។
ព្រះរាជអំណោយដែលបានប្រោសព្រះរាជទានដល់កសិករ ជាបុរសក្នុងម្នាក់ៗទទួលបានមួក១ ខោចែវកសិករ អាវកសិករ ស្បែកជើងផ្ទាត់ ថ្នាំសង្កូវ មុង ភួយ សារ៉ុង ក្រមា ស្រូវពូជផ្ការំដួលមួយបាវ ៤០ គីឡូ និងថវិកា ២០ម៉ឺនរៀល។ចំណែកព្រះរាជអំណោយព្រះរាជទានជូនកសិករជាស្រ្តី ក្នុងម្នាក់ៗទទួលបាន ក្រមា សំពត់ អាវបំពង់វែង ស្បែកជើងផ្ទាត់មួយគូ ថ្នាំសង្កូវ មុង ភួយ សារ៉ុង ស្រូវពូជផ្ការំដួលមួយបាវ ៤០ គីឡូ និងថវិកា ២០ម៉ឺនរៀល។

កូនចៅជាប្រជាកសិករ នៅទូទាំងកម្ពុជា សូមព្រះរាជាអនុញ្ញាតថ្លែងអំណរគុណថ្វាយព្រះមហាក្សត្រ ដែលព្រះអង្គយកព្រះរាជហឬទ័យទុកដាក់យ៉ាងខ្ពង់ខ្ពស់នៅក្នុងព្រះរាជពិធី បុណ្យច្រត់ព្រះនង្គ័ល ដើម្បីនាំមកមង្គល ដ៏ប្រសើរក្នុងរបរកសិកម្ម ស្រែចម្ការ ហើយក៏ជានិមិត្តរូបនៃកិច្ចចាប់ផ្តើមដំណើរការងារបង្កបង្កើនផល ជាផ្លូវការ។

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ “គោឧសភរាជ”។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ។

សូមជម្រាបថា លទ្ធផលផ្សងប្រផ្នូលក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំ២០២៥ បានបង្ហាញថា ស្រូវ ពោត សណ្តែក នឹងទទួលបានទិន្នផលល្អប្រសើរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


