ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ ស ថេត ប្រាប់កម្លាំងនគរបាលបន្តកិច្ចការពារសន្តិសុខផ្ទៃប្រទេស
នាយឧត្តមសេនីយ៍ ស ថេត បានចេញសារអបអរសាទរ និងសម្ដែងក្ដីរីករាយជាមួយកម្លាំងនគរបាលជាតិចំពោះពិធីរំឭកខួប៨០ឆ្នាំថ្ងៃកំណើតនគរបាលជាតិកម្ពុជា ហើយយកឱកាសនេះ លោកនាយឧត្តមសេនីយ៍ បានថ្លែងជំរុញដល់កម្លាំងនគរបាលឱ្យបន្តបំពេញការងារប្រកបដោយការទទួលខុសត្រូវលើកិច្ចការពារសន្តិសុខផ្ទៃប្រទេស ធ្វើយ៉ាងណាធានាសេចក្ដីសុខជូនពលរដ្ឋ។

អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងកម្លាំងនគរបាលគ្រប់ផ្នែកគ្រប់ថ្នាក់ ដែលបង្កើតបានស្នាដៃ និងសមិទ្ធផលដ៏មហិមាជូនប្រទេសជាតិ កន្លងមក ពិសេសការធានាបាននូវប្រក្រតីភាពនៃកិច្ចដំណើរការស្ថាប័នជាតិ គោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក៏ដូចជាកិច្ចការពារព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំខាន់ៗ។

តាមរយៈសារផ្ញើជូនកម្លាំងនគរបាលជាតិ នៅថ្ងៃទី១៥ ឧសភានេះ លោកនាយឧត្តមសេនីយ៍ ស ថេត បានលើកឡើងពីការគាំទ្រ និងលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិទាំងអស់បន្តនូវស្មារតី និងឆន្ទៈមុតស្រួចរបស់ខ្លួនក្នុងកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គមកាន់តែសកម្មថែមទៀត ពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារបាវចនាជាតិ រដ្ឋធម្មនុញ ការពារឧត្តមប្រយោជន៍ជាតិ និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ។

ក្នុងភារកិច្ចចំពោះមុខ ដែលប្រទេសជាតិកំពុងបន្តឆ្ពោះទៅកាន់ការអភិវឌ្ឍ និងសេចក្តីចម្រុងចម្រើន នាយឧត្តមសេនីយ៍ អគ្គស្នងការ ថា បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម គឺជាបរិស្ថានគ្របដណ្តប់ និងជាបុព្វបទស្នូលនៃយុទ្ធសាស្ត្រប្រកបដោយអាទិភាព។
ក្នុងន័យនេះ លោក បានសង្កត់ធ្ងន់ថា មន្ត្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេស ជាតួអង្គប្រតិបត្តិករទទួលខុសត្រូវចំពោះភារកិច្ចទាំងនេះ ដោយត្រូវបន្តកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ និងសង្គមជាតិប្រកបដោយភាពអត់ធ្មត់ ប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ គុណធម៌ និងវិជ្ជាជីវៈខ្ពស់។

គួរជម្រាបថា នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ គឺជាខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ដែលជារៀងរាល់ឆ្នាំ រដ្ឋាភិបាលតែងប្រារព្ធទិវាជាប្រវត្តិសាស្ត្រនេះ ក្នុងគោលបំណង ដើម្បីសម្តែងកត្តញ្ញុតាធម៌ចំពោះព្រះមហាករុណាទិគុណដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ដែលបានបង្កើតកងកម្លាំងនគរបាលជាតិ។ ម្យ៉ាង គឺដើម្បីរំឭកឡើងវិញនូវការធ្វើពលិកម្មដ៏ធំធេងរបស់នគរបាលជាតិគ្រប់ជំនាន់។
ខួបអនុស្សាវរីយ៍លើកទី៨០ នៃថ្ងៃកំណើតនគរបាលជាតិ ឆ្នាំនេះ នឹងរៀបចំទ្រង់ទ្រាយធំជាងបណ្ដាឆ្នាំកន្លងទៅ ក្រោមអធិបតីភាពរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយមានភ្ជាប់ជាមួយនឹងការហែរក្បួនព្យុះហយាត្រារបស់កងកម្លាំងនគរបាលជាតិ៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


