ព័ត៌មានជាតិ
សមាជិក ប.ស.ស ត្រូវភ្ជាប់ឯកសារ និងបំពេញលក្ខខណ្ឌមួយចំនួន ទើបអាចស្នើសុំប្រាក់សោធនជរាភាព ឬ ប្រាក់ចូលនិវត្តន៍បាន
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា សមាជិក ប.ស.ស ត្រូវភ្ជាប់ឯកសារសំខាន់ៗ និងបំពេញលក្ខខណ្ឌកំណត់មួយចំនួន ទើបអាចស្នើសុំប្រាក់សោធនជរាភាព(ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) បាន។

បើតាម ប.ស.ស ឯកសារសំខាន់ៗ ដែលសមាជិក ប.ស.ស ត្រូវភ្ជាប់មកជាមួយរួមមាន ៖ ប័ណ្ណសមាជិក ប.ស.ស , អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព) ឬ លិខិតឆ្លងដែន (ជនបរទេស) , សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ និងសេចក្តីចម្លងសំបុត្របញ្ជាក់កំណើតកូន (បើមានកូន) , លេខគណនីធនាគារអេស៊ីលីដា (មិនមែនលេខអេស៊ីលីដាទាន់ចិត្ត) ឬ លេខគណនីធនាគារ កាណាឌីយ៉ា។

ដោយឡែក លក្ខខណ្ឌកំណត់មួយចំនួនដែលសមាជិក ប.ស.ស ត្រូវបំពេញ ដើម្បីមានសិទ្ធិទទួលបានប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) រួមមានដូចជា ៖ បានចុះបញ្ជីនៅ ប.ស.ស ផ្នែកប្រាក់សោធន , បានបង់ភាគទានមក ប.ស.ស បានយ៉ាងតិច ១២ ខែ , និងមានអាយុយ៉ាងតិច ៦០ ឆ្នាំ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខ ១២៩៧ ឬ ១២៨៦។

គួរបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល មានភារកិច្ចគ្រប់គ្រង និងចាត់ចែងរបបសន្តិសុខសង្គម អនុលោមតាមច្បាប់ស្ដីពីរបបសន្តិសុខសង្គម ដែលរួមមាន ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ សម្រាប់បុគ្គលស្ថិតក្នុងវិស័យសាធារណៈ បុគ្គលទាំងឡាយស្ថិតក្រោមបទប្បញ្ញត្តិ នៃច្បាប់ ស្ដីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ និងបុគ្គលស្វ័យនិយោជន៍៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


