ព័ត៌មានជាតិ
បណ្ឌិត គិន ភា៖ ឥឡូវពិភពលោកឈរជាមួយកម្ពុជា មិនមែនកាន់ជើងទទឹងទិសទេ គឺឈរលើការពិត និងយុត្តិធម៌
ចាប់តាំងពីថៃ ផ្តើមផ្ទុះអាវុធឈ្លានពានកម្ពុជា និងប្រឌិតព័ត៌មានផ្សេងៗ រហូតមកដល់ពេលនេះ ថៃក៏រំលោភបទឈប់បាញ់ទៀត ហើយតាមរយៈការសាមគ្គីភាពរបស់កូនខ្មែរបង្ហាញឱ្យពិភពលោកដឹងពីការពិតនៃការឈ្លានពាននេះ លោក បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ថា ពេលនេះកម្ពុជាលែងឯកាទៀតហើយ ព្រោះពិភពលោកឈរនៅជាមួយកម្ពុជា ហើយពិភពលោកក៏មិនកាន់ជើងទាំងទទឹងទិសដែរ ពោល គឺឈរលើការពិត យុត្តិធម៌ និងសន្តិភាព។

ការលើកឡើងរបស់លោកបណ្ឌិត គិន ភា តាមរយៈការសរសេរលើហ្វេសប៊ុកផ្លូវការរបស់លោក នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។ លោកបណ្ឌិត សរសេរថា៖ “ឥឡូវនេះពិភពលោកទាំងមូលឈរជាមួយយើង មិនមែនគេកាន់ជើងទាំងទទឹងទិសទេ តែគេឈរលើការពិត យុត្តិធម៌ និងសន្តិភាពជាមួយយើង។ បងប្អូន, យើងលែងឯកោហើយ, ការពិត យុត្តិធម៌ និងសន្តិភាព ត្រូវតែឈ្នះ!”។

ក្នុងសំណេរនោះ លោកបណ្ឌិត គិន ភា ក៏បានលើកឡើងដែលថា ចាប់តាំងពីមានការឈ្លានពាន ប្រជាជនកម្ពុជាឈឺចាប់ខ្លាំងណាស់ ជាពិសេស គឺថ្ងៃទី១ ខែសីហា នៅពេលដែលថៃសន្យាប្រគល់កងទ័ពកម្ពុជាដែលខ្លួនបានចាប់ជំរិតខុសច្បាប់បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន ប៉ុន្តែ ថៃមិនធ្វើតាមសន្យានោះទេ។ ភាពឈឺចាប់ បានធ្វើឱ្យលោកបណ្ឌិត រួមទាំងកូនខ្មែរដទៃ ផ្ញើលិខិតចំហជាច្រើនតាមបណ្ដាញសង្គម ទៅកាន់បណ្តាប្រទេសធំៗ និងសហគមន៍អន្តរជាតិទាំងមូល ដើម្បីស្នើឱ្យថៃប្រគល់វីរកងទ័ពកម្ពុជាមកវិញ។ ក្រៅពីនេះ កូនខ្មែរក៏ប្រើប្រាស់សំឡេងរបស់ខ្លួន និងសមត្ថភាពដែលកូនខ្មែរមាន បង្កើតមាតិកាលើបណ្តាញសង្គម ទាមទារឱ្យថៃគោរពបទឈប់បាញ់ និងស្នើឱ្យសហគមន៍អន្តរជាតិជួយតាមដានការអនុវត្តបទឈប់បាញ់នេះដែរ។ លោកបន្តថា តាមរយៈការសាមគ្គីគ្នា សំឡេងរបស់កូនខ្មែរបានឮទៅដល់ពីភពលោក សហគមន៍អន្តរជាតិក៏បានជួយជ្រោមជ្រែងកម្ពុជា ការពារសន្តិភាព យុត្តិធម៌ ការពិត និងគាំទ្រ ចូលរួមអនុវត្តបទឈប់បាញ់។
លោកបណ្ឌិត ថា៖ “រយៈពេលជាង១០ថ្ងៃមកនេះ បងប្អូនយើងធ្វើបានល្អណាស់ ស្រុះដៃគ្នាណាស់ និងសកម្មណាស់។ យើងត្រូវបន្តបេសកកម្មនេះតទៅទៀត ដើម្បីការពារអធិបតេយ្យ បូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូររបស់ជាតិយើង។ យើងត្រូវតែបន្តតស៊ូប្រឆាំងនឹងការឈ្លានពានដ៏ឃោរឃៅនេះនិងការប្រមាថដ៏ឈឺចាប់នេះឱ្យបានជាដាច់ខាត”។
អ្នកជំនាញរូបនេះ បានលើកទឹកចិត្តដល់ប្រជាជន យុវជនខ្មែរ ខិតខំប្រឹងប្រែងប្រកាសទៅកាន់ពិភពលោកបន្តទៀត តាមជំនាញ សមត្ថភាព និងតួនាទីរៀងៗខ្លួន ហើយប្រសិនជានរណាមិនអាចធ្វើអ្វីបានទេនោះ លោកបណ្ឌិត គិន ភា សំណូមពរឱ្យរក្សាភាពស្ងៀមស្ងាត់ កុំបំផ្លាញទឹកចិត្ត និងស្មារតីស្នេហាជាតិរបស់ប្រជាជនកម្ពុជា៕






-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


