ព័ត៌មានជាតិ
ក្រសួងសាធារណការ រំលេចសមិទ្ធផលធំៗសម្រេចបាន ពាក់ព័ន្ធវិស័យសាធារណការនិងដឹកជញ្ជូន
ក្រសួងសាធារណការនិងដឹកជញ្ជូន បានរំលេចបង្ហាញពីសមិទ្ធផលការងារធំៗដែលក្រសួងសម្រេចបានក្នុងរយៈកាលថ្មីៗចុងក្រោយនេះ ដែលបង្ហាញពីការខិតខំប្រឹងប្រែងលើការងារអភិវឌ្ឍន៍វិស័យសាធារណការ និងដឹកជញ្ជូន។


ក្នុងឱកាសដឹកនាំកិច្ចប្រជុំ និងប្រកាសតែងតាំងសមាសភាពមន្រ្តីរាជការទើបទទួលការតែងតាំងថ្មីកាលពីម្សិលមិញនេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានបង្ហាញពីសមិទ្ធផលការងារធំៗដែលក្រសួងសម្រេចបានថ្មីៗពាក់ព័ន្ធវិស័យសាធារណការ និងដឹកជញ្ជូនដែលក្នុងនោះរួមមាន៖
១). ការដាក់ឲ្យដំណើរការផ្លូវការប្រព័ន្ធលក់លេខពិសេសសម្រាប់ត្រីចក្រយានយន្ត ទោចក្រយានយន្ត និងម៉ូតូកង់បួន និងមណ្ឌលមណ្ឌលផ្តល់សេវាសាធារណៈផ្សារទំនើបអូឡាំព្យា
២). ការចុះ MoU ថែទាំបណ្តោះអាសន្នផ្លូវដែកជាមួយក្រុមហ៊ុន Royal Railway
៣).ការចុះ MoU លើកំណត់ត្រានៃកិច្ចពិភាក្សាស្ដីពីគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់
៤). បានបញ្ចប់ការងារនិយាមការ និងបោះបង្គោលព្រំដីជានិមិត្តរូបនៃគម្រោងព្រែកជីកហ្វូណនតេជោ
៥). ចាក់បេតុងតភ្ជាប់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ
៦) បញ្ចប់ការកែសម្រួលកំណាត់ផ្លូវរថភ្លើងមេតភ្ជាប់ចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយកាយយកដែកចេញនិងចាក់បេតុង
៧) ដាក់ឲ្យដំណើរការបណ្តោះអាសន្នផ្លូវជាតិលេខ ១០ និងប្រគល់ទទួលរួចរាល់ផ្លូវជាតិលេខ ៤៨៕






-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


